Home សុខភាព នឹងសម្រស់ ៦យ៉ាងដែលមើលដឹងថាអ្នកកំពុងស្ត្រេសដល់កំពូល!!

៦យ៉ាងដែលមើលដឹងថាអ្នកកំពុងស្ត្រេសដល់កំពូល!!

បញ្ហា​ស្រ្តេស គឺជា​រឿង​មួយ​ដ៏​លំបាក​សម្រាប់​មនុស្ស​ដែលគិតច្រើន ​ខិតខំ​ធ្វើការ រកស៊ី។ ពេល​ខ្លះ​វា​ធ្វើឲ្យ​អ្នក​មាន​សភាព​យ៉ាប់យ៉ឺន​ផ្លូវ​ចិត្ត​ខ្លាំង​មែនទែន។ ដូចនេះ​បើ​សង្កេត​ឃើញ​ថា​មាន​សញ្ញា ៦ យ៉ាង​នេះ គួរតែ​រក​ពេល​សម្រាក​លំហែ​ខ្លះ​ទៅ ព្រោះ​អ្នក​ស្រ្តេស​ដល់​កម្រិត​កំពូល​ហើយ៖

១.អស់កម្លាំង

បើអ្នកសង្កេតឃើញថាអ្នកតែងមានអារម្មណ៏ថាអស់កម្លាំង ធុញថប់ ឬ តប់ប្រមល់នោះជាសញ្ញាមួយក្នុងចំណោមសញ្ញាជាច្រើន។

២.​ឈឺក្បាល

មិន​ត្រឹមតែ​ក្បាល​ប៉ុណ្ណោះ​ទេ ពេលខ្លះ​ពេញ​រាងកាយ​គឺ​មាន​សភាព​ទ្រុឌទ្រោម​ទៀត​ផង សញ្ញា​បែប​នេះ​ថ្នាំ​អ្វី​ក៏​មិន​អាច​ជួយ​បាន​ដែរ មានតែ​ការ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ប៉ុណ្ណោះ។

៣.​គេង​លក់

ភាព​តានតឹង​អារម្មណ៍ ថប់បារម្ភ និង​ធ្លាក់​ទឹកចិត្ត គឺជា​មូលហេតុ​ធ្វើឲ្យ​អ្នក​គេង​មិន​លក់។ ប្រសិនបើ​គំនិត​របស់​អ្នក​ហាក់​ដូច​មិន​ស្ងប់ ទោះបី​ជា​ធ្វើ​យ៉ាង​ណា​ក៏​គេង​មិន​លក់​ដែរ។ កង្វះ​ការ​គេង​គ្រប់គ្រាន់​ធ្វើឲ្យ​អ្នក​កាន់តែ​ឆាប់​ខឹង និង​មាន​អារម្មណ៍​ស្រងូតស្រងាត់​ពេញ​មួយ​ថ្ងៃ។

៤.ធុញថប់

​ពេលខ្លះភាពមួម៉ៅ​ សោកសៅ​បណ្ដាល​មកពី​ការ​មិន​សប្បាយចិត្ត រហូត​ធ្វើឲ្យ​អ្នកធុញថប់​ទៅ​វិញ។ ហើយវាអាចធ្វើឲ្យកំហឹង ឬ​ភាព​អវិជ្ជមាន​ដោយសារ​តែ​ការ​បរាជ័យ​ថ្មីៗ​ អាច​បង្ក​ជា​វិបត្តិ​ផ្លូវ​ចិត្ត។

៥.​នឿយហត់

មិន​ថា​ពេលយប់​អ្នក​គេង​លក់​បាន​ប៉ុន្មាន​ម៉ោង​ទេ តែ​បែរជា​មាន​អារម្មណ៍​ថា​អ្នក​ធេងធោង​ទៅ​វិញ ល្ហិតល្ហៃ គ្មានកម្លាំង។

៦.ភាពបាក់ទឹកចិត្ត

មានពេលខ្លះភាពតានតឹង ស្ត្រេសវាអាចធ្វើឲ្យយើងគិតអ្វីមិនចេញ​ ហើយអាចឲយើងបាក់ទឹកចិត្តបាន។

អត្តបទពាក់ពន្ធ៖

អត្តបទដោយ៖ មិថុនា

Comments

comments