Home កម្សាន្ត ចង់ដឹងទេថា តើក្មេងប្រុស Zhang Yihan ចូលប្រឡូកនៅក្នុងសិល្បៈតាំងពីអាយុប៉ុន្មាន??

ចង់ដឹងទេថា តើក្មេងប្រុស Zhang Yihan ចូលប្រឡូកនៅក្នុងសិល្បៈតាំងពីអាយុប៉ុន្មាន??

ក្មេងប្រុស Zhang Yihan ជាតួ អាលី នៅក្នុងរឿង និស្ស័យស្នេហ៍ទេវតាបីជាតិ គឺជាតារាវ័យក្មេងមួយរូបដែលទើបតែមានអាយុ ៨ ឆ្នាំនោះទេ ប៉ុន្តែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងដោយសារតែទេពកោសល្យសម្ដែងដ៏​បិុនប្រសប់។

បើទោះបីជាមានអាយុតិចក៏ពិតមែនប៉ុន្តែ Zhang Yihan បានសម្ដែងរឿងជាច្រើន ហើយបានចូលសម្ដែងរឿងតាំងពីអាយុ ៥ ឆ្នាំមកម៉្លេះគឺនៅឆ្នាំ ២០១៥ Zhang Yihan បានសម្ដែងរឿង Out of Color Chinese និងរឿង Naughty grandchildren ។ នៅឆ្នាំ ២០១៦ សម្ដែងរឿង Against the rescue និងសម្ដែងនៅក្នុងបទចម្រៀង Dram Train ហើយបន្ទាប់មកសម្ដែងរឿងភាគដំបូងគឺរឿង “និស្ស័យស្នេហ៍ទេវតាបីជាតិ” ។ រីឯនៅឆ្នាំ ២០១៧ សម្ដែងរឿង Problem restaurant និងរឿងភាគ Big Unrequited Love ។

គួរបញ្ជាក់ផងដែរថា Zhang Yihan បានកើតនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១០ នៅទីក្រុង Beijing ប្រទេសចិន ហើយក្មេងប្រុសនេះជាតារាសម្ដែងផង និងជាតារាចម្រៀង៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ baidu

អត្ថបទដោយ៖ សុខអីុម

Comments

comments