Home កម្សាន្ត ដឹងទេតារាចម្រៀង ពេជ្រ សោភា និយាយអ្វីខ្លះក្រោយកូនប្រុសលោក ព្រាប សុវត្ថិ ទាំងបីនាក់ចូលហង្សមាសព្រមគ្នា!!!(មានវីដេអូ)

ដឹងទេតារាចម្រៀង ពេជ្រ សោភា និយាយអ្វីខ្លះក្រោយកូនប្រុសលោក ព្រាប សុវត្ថិ ទាំងបីនាក់ចូលហង្សមាសព្រមគ្នា!!!(មានវីដេអូ)

ថ្មីៗនេះមានរឿងដ៏កក្រើកមួយបានកាត់ឡើងគឺ កូនប្រុសទាំងបីរូបរបស់កំពូលតារាចម្រៀងក្នុងប្រទេសកម្ពុជាលោក ព្រាប សុវត្ថិ បានឈានជើងចូលផលិតកម្មរស្មីហង្សមាសជាផ្លូវការហើយ។

រំលឹកផងដែរថាកាលពីប៉ុន្មានថ្ងៃមុននេះ ផលិតកម្មរស្មីហង្សមាសបានធ្វើសន្និសិទសារព័ត៍មាន បង្ហាញមុខតារាចម្រៀងថ្មីបីនាក់តែទើបតែចូលផលិតកម្មរស្មីហង្សមាសគឺកូនប្រុសរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ហើយក៏បានចេញបទចម្រៀងរួមគ្នាមួយបទយ៉ាងកក្រើតផងដែរ ដែលបទចម្រៀងនោះបានចំណងជើងថា«កែវភ្នែក» ហើយក៏កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។

គួរបញ្ជក់ផងដែរថា​ ​បន្ទាប់ពីផលិតកម្មរស្មីហង្សមាសបញ្ចេញ ស្នាដៃសិល្បៈចម្រៀងលើកទីមួយរបស់កូនប្រុសទាំងបីលោក ព្រាប សុវត្ថិ រួចមក ធ្វើអោយអ្នកគាំទ្រជាច្រើនសរសើរពីសមត្ថភាពរបស់ពួកគេយ៉ាងខ្លាំង ព្រោះមើលទៅមិនចាញ់ឪពុកប៉ុន្មាននោះទេ។ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែផេកហ្វេសប៊ុករបស់តារាចម្រៀង ពេជ្រ សោភា ក៏បានផុសសារសរសើរថា«កូនប្រុសបងស្នាយទាំងបីពិតជាមានសមត្ថភាព💜ស្រស់ស្អាតហើយពូកែៗ😍»។

ពិតណាស់ក្រោយពេលដែលកូនប្រុសដ៏ស្រស់សង្ហាររបស់លោក ព្រាប សុវត្ថិ ទាំងបីរូប បានចូលក្នុងផលិតកម្មហង្សមាសមក ពិតជាធ្វើអោយមហាជនជាច្រើនភ្ញាក់ផ្អើល និងសន្ទុះនៃការគាំទ្រ កើនឡើងខ្លាំងខ្លាមែន។ តោះអញ្ចឹងទៅទស្សនាវីដេអូចម្រៀង ដែលជាស្នាដៃដំបូងរបស់​ សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ កូនប្រុសលោក ព្រាប សុវត្ថិ ទាំងបីនាក់ខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់អ្នកនាង ពេជ្រ សោភា និង គណនី Youtube របស់ផលិតកម្មរស្មីហង្សមាស

អត្ថបទដោយ៖សីុវលី

Comments

comments