Home កម្សាន្ត នឹកស្មានមិនដល...

នឹកស្មានមិនដល់! នៅសុខៗ Selena Gomez ស្រាប់តែធ្វើរឿងបែបនេះដាក់មិត្តភក្តិរបស់នាង!

102

Selena Gomez ស្រាប់​តែ​ភ្លាមៗ​លុប​ឈ្មោះ​គណនី​រាប់​រយ​ចេញ​ពី​គណនី​អីុន​ស្តាម​ផ្ទាល់​ខ្លួន​របស់​នាង​។ បច្ចុប្បន្ន​នេះ នាង​មាន​តែ​មិត្ត ៣៧ នាក់​ប៉ុណ្ណោះ​ក្នុង​គណនី​បណ្តាញ​សង្គម​អន​ឡាញ​មួយ​នេះ​។ ក្នុង​ចំណោម​គណនី​ទាំង​អស់​ដែល​ត្រូវ​បាន​លុប​ចេញ​ដោយ​ Selena Gomez រួម​មាន​គណនី​របស់​មិត្ត​តាំង​ពី​ក្មេង​របស់​នាង​ Demi Lovato និង​មិត្ត​របស់​នាង Gigi Hadid។ សូម្បី​តែ Camila Cabello ដែល​សម្តែង​រួម​គ្នា​ជាមួយ​នឹង​ Selena ក្នុងរឿង​ “Wizards of Waverly Place” និង​តួ​អង្គ​ក្នុងរឿង​​ “13 Reasons Why” ក៏ត្រូវ​បាន​លុប​ចោល​ដោយ​នាង​ដែរ​។

ទោះ​ជា​យ៉ាង​ណា​ អ្នក​គាំទ្រ​ជា​ច្រើន​របស់​មិត្ត​ Selena គឺ​កញ្ញា Taylor នៅ​តែ​អាច​ដក​ដង្ហើម​បាន​ស្រួល​ព្រោះ​នាង​នៅ​​តែ​ follow គណនី​របស់​ Taylor Swift ។ ក្រៅ​ពីនេះ កញ្ញា Selena នៅ​តែ​កំពុង​ពិនិត្យ​មើល​គណនី​របស់ Francia Raisa រួម​ទាំង​គណនី​របស់​តារា​ដទៃ​ទៀត​ដូច​ជា Julia Michaels, Amy Schumer និង​ Jessica Alba។

តារា​ចម្រៀង​រូប​នេះ​បាន​រក្សា​ទុក​គណនី​របស់​អ្នក​គាំទ្រ​ងប់​ងល់​ប៉ុន្មាន​នាក់​ដែរ​។ មក​ទល់​ឥឡូវ​នេះ គេ​នៅ​មិន​ទាន់​ពី​មូល​ហេតុ​ដែល​នាំ​ឱ្យ​ Selena Gomez លុប​គណនី​ទាំង​នេះ​ចេញ​ពី​គណនី​ផ្ទាល់​ខ្លួន​របស់​នាង​នៅ​ឡើយ​។​ ខែ​មុន​ នាង​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ភ្ញាក់​ផ្អើល​ពេល​ដែល​នាង​ប្តូរ​លក្ខណៈ​គណនី​របស់​នាង​ឱ្យ​ទៅ​ជា​លក្ខណៈ​ឯក​ជន​វិញ​ ប៉ុន្តែ​ក្រោយ​មក​មិន​យូរ​ប៉ុន្មាន​នាង​បាន​ប្តូរ​លក្ខណៈ​គណនី​របស់​នាង​ឱ្យ​ដូច​ដើម​វិញ​។ រូប​ភាព​ចុង​ក្រោយ​ដែល​តារា​ចម្រៀង​រូប​នេះ​បាន​បង្ហោះ​ក្នុង​គណនី​អ៊ី​ន​ស្តាក្រាម​របស់​នាង​គឺ​ជា​ពេល​ដែល​នាង​បាន​ទៅ​លេង​ផ្ទះ​ចាស់​របស់​នាង​៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖​ មិថុនា

 

Advertisement - UnitusX