Home កម្សាន្ត មូលហេតុ ៥ យ៉ាងនេះសោះ ទើបធ្វើឲ្យសមាជិក EXO លោក Kai ប្ដូរខ្លួនពីតារា K-Pop ទៅជាតារាសម្ដែងវិញ!!

មូលហេតុ ៥ យ៉ាងនេះសោះ ទើបធ្វើឲ្យសមាជិក EXO លោក Kai ប្ដូរខ្លួនពីតារា K-Pop ទៅជាតារាសម្ដែងវិញ!!

តារាចិនលោក Kai ដែលជាអតីតសមាជិកក្រុម EXO ដែលមិនត្រឹមតែជាតារាចម្រៀង K-Pop ល្បីឈ្មោះប៉ុណ្ណោះទេ ថែមទាំងជាតារាសម្ដែងរឿងយ៉ាងមានទេពកោសល្យយ៉ាងបិុនប្រសប់ទៀតផង ។ យ៉ាងណាមិនប្រិយមិត្តមិនទាន់ដឹងនៅឡើយទេថា ហេតុអ្វីបានជា តារា K-Pop ដល់ល្បីមួយនេះប្ដូរអាជីពមកជាតារាសម្ដែងទៅវិញ? ហើយរឿងភាគដែលនឹងត្រូវចាក់នៅថ្ងៃទី ១៣ ខែមករា នេះគឺរឿង Spring Has Come កុំភ្លេចរងចាំតាមដានទស្សនាទាំងអស់គ្នា។

តោះ! មកដឹងមូលហេតុទាំង ៥ ដែលធ្វើឲ្យ Kai ចាប់អារម្មមកសម្ដែងរឿងវិញ៖

១. លោក Kai បានចាប់ផ្ដើមសម្ដែងរឿងដំបូងគឺរឿង Choco Bank គឺទទួលបាននូវការចាប់អារម្មណ៍ជាខ្លាំង ដោយនៅពេលដែលលោកសម្ដែងឈុតផ្អែមល្ហែមដំបូង តារា K-Pop លោក Kai គឺដើរតួជាបុរសវ័យក្មេងដែលប្រឆាំងទៅនឹងការចាប់ផ្ដើមការងារលើកដំបូងនៅក្រុមហ៊ុនហិរញ្ញវត្ថុ ហើយនៅពេលនោះដែល លោក បានស្គាល់ស្រីម្នាក់ដែលចាប់ផ្ដើមជំនួញ Chocolate ដោយខ្លួនឯង រៀនល្បិចកលនៃការធ្វើជំនួញជាមួយគ្នា។

២. លោកជាមនុស្សម្នាក់ដែលមិនមានការខ្មាសអៀននៅពេលដែលថតឈុតបែបរ៉ូមែនទិច ធ្វើឲ្យទស្សនិកជនទស្សនាហើយជក់ចិត្តដិតអារម្មណ៍។

៣. លោកអាចមានទំនាក់ទំនងល្អជាមួយនឹងអ្នកទស្សនាដោយអារម្មណ៍

៤. លោកអាចយលដឹងនូវអ្វីថ្មី និងអ្វីដែលមិនធ្លាប់បានធ្វើពីមុនមកនៅពេលដែលលោកសម្ដែងរឿង

៥. អាចធ្វើឲ្យក្ដីស្រមៃមួយក្លាយជាការពិត

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ dramafever

អត្ថបទដោយ៖ សុខអីុម