Home កម្សាន្ត ស្រស់ទឹកភ្នែក...

ស្រស់ទឹកភ្នែក!! នៅពេលលឺតារាចម្រៀងកូរ៉េ IU និយាយពីការបាត់បង់មិត្តភក្ដិល្អ Jonghyun បន្ទាប់ពីទទួលបានពានរង្វាន់ធំរួច!! (មានវីឌីអូ)

111

តារាចម្រៀងកូរ៉េល្បីឈ្មោះទាំងក្នុង និងក្រៅប្រទេសគឺ កញ្ញា IU ដែលទើបតែទទួលបាននូវពានរង្វាន់ Golden Disk Award ហើយនាងក៏បានថ្លែងនូវចំណាប់អារម្មណ៍របស់នាងអំពីជ័យជំនះនេះ ហើយក៏បានលើកឡើងនូវការបាត់បង់មិត្តភក្ដិដ៏ល្អមួយរូបផងដែរ។

បន្ទាប់ទទួលបានពានរង្វាន់ “Song of the Year” យកឈ្នះលើតារា ៣០ ដួងរួចមានដូចជា Taeyang, TWICE, EXO, BTS, Taeyeong និងតារាជាច្រើនដួងទៀតរួចមក តារាចម្រៀងល្បីរន្ទឺ IU បានថ្លែងអំណរគុណដល់អ្នកគាំទ្រ និងនិយាយនូវពាក្យពេចន៍ខ្លះៗធ្វើឲ្យអ្នកដែលស្ដាប់ស្ទើរតែស្រក់ទឹកភ្នែក។

យ៉ាងណាមិញ IU បាននិយាយថា «​ និយាយដោយស្មោះត្រង់ទៅ ខ្ញុំពិតជាកើតទុក្ខខ្លាំងណាស់។ ខ្ញុំបានជូនដំណើរមិត្តភក្ដិទៅកន្លែងដ៏សែនឆ្ងាយ និងមិនអាចត្រឡប់មកវិញ។ ខ្ញុំគិតថា ខ្ញុំយល់ថាហេតុអ្វីបានជាគាត់ទទួលរងនូវការឈឺចាប់ខ្លាំង និងឧបសគ្គច្រើន វាមិនមែនជាអារម្មណ៍នោះទេដែលខ្ញុំធ្លាប់ទទួលនោះទេ។ ខ្ញុំនៅតែមានអារម្មណ៍ថាកើតទុក្ខ និងមានអារម្មណ៍ថាសោកស្ដាយចំពោះគាត់ជាខ្លាំង។ ខ្ញុំច្បាស់ថា ខ្ញុំមិនមែនជាមនុស្សតែម្នាក់ដែលមានអារម្មណ៍ពិបាកចិត្ត ប៉ុន្តែមនុស្សពួកយើងគឺជាមនុស្សដែលមានការងាររវល់ ហើយពួកយើងមានគម្រោងសម្រាប់ខែក្រោយ ឆ្នាំក្រោយ។ វាគឺមិនអាចសម្រេចទៅបានទេថាការពិតមិនអនុញ្ញាតឲ្យពួកយើងរស់នៅក្នុងការកើតទុក្ខរហូតនោះទេ ។ ការអបអរនៅពេលដែលអ្នកសប្បាយ យំនៅពេលអ្នកពិបាកចិត្ត ទន់ជ្រាយនៅពេលដែលអ្នកឈឺ ហើយនឹងមិនអាចធ្វើអ្វីឲ្យអស់ពីសមត្ថភាពរបស់អ្នកនៅពេលដែលអ្នកឈឺនោះទេ ខ្ញុំសង្ឃឹមថា រឿងរ៉ាវធម្មជាតិទាំងនេះអាចនឹងមិននាំមកនូវភាពព្រួយកង្វល់ដល់សិល្បៈករ ហើយក៏សង្ឃឹមថាមិនគិតច្រើនទៀតដែរ។ សិល្បៈករ គឺជាមនុស្សដែលត្រូវបានប្រៀបធៀបទៅនឹងរបស់លួងចិត្ត ហើយខ្ញុំដឹងថាពួកគេសុទ្ធតែជាអ្នកអាជីព ប៉ុន្តែខ្ញុំសង្ឃឹមថាពួកគេនឹងមើលថែរក្សាខ្លួនពួកគេជាដំបូងសិន ដូចមនុស្សជាច្រើនទៀត ហើយការលួងលោមរបស់ពួកគេមិនអាចឈឺ ឬចុះចាញ់ខណៈដែលពួកគេកំពុងតែព្យាយាមលាក់បាំងរឿងពិបាកនៅក្នុងចិត្ត ។ ជាការពិតទៅ ខ្ញុំសង្ឃឹងយ៉ាងខ្លាំងថារឿងមិនល្អនេះនឹងមិនកើតឡើងទៀតទេ ។ ខ្ញុំច្បាស់ថា អ្នករាលើគ្នាគឺរវល់ណាស់សព្វថ្ងៃនេះ ហើយពួកគេមានរឿងជាច្រើនត្រូវធ្វើទៀតនៅថ្ងៃស្អែក ប៉ុន្តែខ្ញុំសង្ឃឹមថាអ្នករាល់គ្នាអាចឈ្នះនៅថ្ងៃនេះអាចរីករាយថ្ងៃនេះ មុនពេលពួកគេចូលគេ ហើយនេះគឺជាអ្វីដែលនឹងធ្វើឲ្យបានល្អ។ អរគុណ! »៕

តោះ! សូមទស្សនាវីឌីអូ ខាងក្រោមនេះទាំងអស់គ្នា៖

ប្រភព៖ koreaboo

អត្ថបទដោយ៖ សុខអីុម

Advertisement - UnitusX