Home កម្សាន្ត មិននឹកស្មានថា សម្ដីរបស់ IU និយាយអំពី Jonghyun ធ្វើឲ្យសមាជិកក្រុម Red Valvet ម្នាក់ស្រក់ទឹកភ្នែក!!!

មិននឹកស្មានថា សម្ដីរបស់ IU និយាយអំពី Jonghyun ធ្វើឲ្យសមាជិកក្រុម Red Valvet ម្នាក់ស្រក់ទឹកភ្នែក!!!

តារាចម្រៀងកូរ៉េល្បីឈ្មោះ IU បាននិយាយនូវពាក្យរំជួលចិត្តជូនទៅដល់ Jonghyun បន្ទាប់ពីនាងទទួលបានពានរង្វាន់ Golden Disk Awards លើកទី ៣២ ដោយបានធ្វើឲ្យអ្នកដែលបានស្ដាប់ហើយរំជួលចិត្តជាខ្លាំង។

យ៉ាងណាមិញ នៅក្នុងនោះក៏មានកញ្ញា Yeri សមាជិកក្រុម​ Red Valvet បានស្រក់ទឺកភ្នែកព្រោះតែ Yeri និង Jonghyun ត្រូវបានគេដឹងថាគឺជាមិត្តភក្ដិជិតស្និទ្ធនឹងគ្នា ហើយនាងគឺពិបាកនឹងទទួលយកនូវការស្លាប់របស់ Jonghyun ។ វីឌីអូដែលរំជួលចិត្តនៅពេលនាងកំពុងយំក្នុងពិធីបុណ្យសពរបស់ Jonghyun បង្ហាញថាពួកគេពិតជាមានភាពជិតស្និទ្ធនឹងគ្នាខ្លាំង។

នៅពេលដែល IU ចាប់ផ្ដើមច្រៀង កញ្ញា Yeri បានបែរខ្នងទៅក្រោយ ហើយភ្លាមនោះទឹកភ្នែកនាងក៏ហូរមក ។ ពេលឃើញនាងបែបនេះសមាជិកក្រុម, Aksong Musician’s Lee Suhyun និង Nayeon សមាជិកក្រុម TWICE បាននិយាយលួងលោម និងធ្វើឲ្យនាងបានធូរស្រាលនៅក្នុងចិត្ត។ វាគឺជាពេលវេលាមួយដ៏កំសត់ ប៉ុន្តែក៏បានធ្វើឲ្យទស្សនិកជន និងអ្នកទស្សនាចេះលួងលោមគ្នាតាមរយៈបទចម្រៀងផងដែរ៕

Yeri និង Jonghyun

IU និង Jonghyun

A post shared by YERI (예리) (@onlyeri) on

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ koreaboo

អត្ថបទដោយ៖ សុខអីុម

Comments

comments