Home កម្សាន្ត Sweet កប់ហ្មង...

Sweet កប់ហ្មង​ !ពិធីការនីអ្នកនាង ចាន់​ កែវនិមល ធ្វើខួបកំណើតជូនស្វាមីយប់មិញ!

157

ពិធីការិនីប្រចាំស្ថានីទូរទស្សន៍រស្មីហង្សមាស អ្នកនាង ចាន់ កែវនិមល បានទទួលនូវភាពល្បីល្បាញជាខ្លាំង នៅក្នុងអាជីពរបស់ខ្លួន ក្នុងនោះដែរជារឿយៗគេតែងតែសង្គេតឃើញថា ពិធីការិនីរូបនេះ ពិតជាមានភាពមមាញឹកយ៉ាងខ្លាំង នៅក្នុងការងារធ្វើជាពិធីការិនី និងតែងតែមានវត្ថមានចេញតាមកម្មវិធីនានា នៅតាមបណ្តាខេត្តជាច្រើន ឬតាមពិធីមង្គលការ និងកម្មវិធីផ្សេងៗទៀត។

ទន្ទឹមនឹងនេះ ក្រៅពីរវល់នឹងការងារសិល្បៈជាច្រើន អ្នកនាង ចាន់ កែវនិមល ក៏មិនដែលភ្លេចក្រុមគ្រួសាររបស់ខ្លួនដែរ អ្នកនាងតែបង្ហាញរូបភាពផ្អែមល្ហែមជាមួយគ្រួសាររបស់នាងជារឿយៗ។

ជាការពិតណាស់ កាលពីម្សិលមិញនេះគឺជាថ្ងៃពិធីខួបកំណើតរបស់ស្វាមីរបស់អ្នកនាង ចាន់ កែវនិមល ក្នុងនោះនាងបានរៀបចំពិធីខួបកំណើតនេះជូនស្វាមីរបស់់នាង ជាពិសេសក្រៅពីមានការចូលរួមពីក្រុមគួសារហើយ គេបានសង្កេតឃើញថាក៏មានអ្នកសិល្បៈជាច្រើនបានចូលរួមក្នុងពិធីនោះផងដែរ យ៉ាងណាមិញចង់ដឹងកាន់តែច្បាស់ សូមទស្សនារូបភាពនៅខាងក្រោមទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ គីមស្រេង

Advertisement - UnitusX