Home ហោរាសាស្រ្តប្រចាំថ្ងៃ ជោគជតារាសីចំព...

ជោគជតារាសីចំពោះ ថ្ងៃ​ សុក្រ ទី ១២ ខែ មករា ឆ្នាំ ២០១៨

ឆ្នាំជូត៖ រាសី​ឡើង​ខ្ពស់​។ ការងារ​គ្រប់យ៉ាង​សុទ្ធតែ​រលូន មានឱកាស​សហការ​ជាមួយ​ដៃគូ​ដ៏​មាន​សក្តានុពល​។ ថ្ងៃនេះ​យីអ៊ុន​ឡើង មាន​លាភ​ចូលដល់​ផ្ទះ​។ មនោសញ្ចេតនា រីកចម្រើន​ល្អប្រសើរ​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕​

ឆ្នាំឆ្លូវ៖ រាសី​ល្អ​មធ្យម​។ ការងារ កុំ​ជឿជាក់​លើ​ខ្លួនឯង​ជ្រុល​ពេក គួរ​សាកសួរ​យោបល់​គ្រប់គ្នា​មុនពេល​ធ្វើការ​សម្រេច​រឿង​សំខាន់ៗ ត្រូវ​ប្រមូលផ្តុំ​ធ្វើ​ការងារ​របស់ខ្លួន​កុំ​លូកលាន់​ក្នុង​កិច្ចការ​អ្នកដទៃ​។ ចាយវាយ​ត្រូវ​ថ្លឹងថ្លែង​កុំ​ឲ្យ​ហួស​ពី​លទ្ធភាព​រក​ចំណូល​របស់ខ្លួន​។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

ឆ្នាំខាល៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​ព្យាយាម​ម៉ឺងម៉ាត់ សកម្ម​ធ្វើការ​ទើប​សង្ឃឹម​បាន​លទ្ធផល​ដូច​បំណង​។ ចេញ​ក្រៅ​ត្រូវ​យកចិត្តទុកដាក់​ការពារ​ទ្រព្យសម្បត្តិ​បង្ការ​ត្រូវ​ឆក់​ប្លន់​។ មនោសញ្ចេតនា នៅ​ទ្រឹង​មួយកន្លែង​មិន​រីកចម្រើន​ទៅមុខ​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​លិច​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នកយក​អាសា ឆ្នាំឆ្លូវ​៕

ឆ្នាំថោះ៖ រាសី​ល្អ​មធ្យម​។ ការងារ​ត្រូវ​យកចិត្តទុកដាក់​ដល់​ការសហការ​ជាមួយ​មនុស្ស​ជុំវិញ រៀនសូត្រ​ស្វែងយល់​បន្ថែម​ទើប​ថ្នាក់លើ​គាំទ្រ​ដំឡើង​ឋានៈ​ឲ្យ​។ ចំណូល​មានកំណត់ ចាយវាយ​ត្រូវ​សន្សំសំចៃ និង​មាន​ផែនការ​ជាក់ស្តែង​។ មនោសញ្ចេតនា កក់ក្តៅ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំរោង​៕

ឆ្នាំរោង៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ម​នាឱកាស​បាន​ស្គាល់​ជាមួយ​អ្នកមានអំណាច កិច្ចការ​គ្រប់យ៉ាង​មាន​អ្នក​ណែនាំ​បង្ហាញផ្លូវ ជ្រោមជ្រែង ហេតុនេះ​សុទ្ធតែ​ប្រព្រឹត្ត​ទៅដោយ​រលូន ជោគជ័យ​។ ថ្ងៃនេះ​មានលទ្ធភាព​វិភាគ​ទីផ្សារ ក្តាប់​ឱកាស​វិនិយោគ​ល្អ​។ មនោសញ្ចេតនា ជា​ថ្ងៃ​ពោរពេញ​ដោយ​ភាព​រីករាយ និង​សុភមង្គល​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

ឆ្នាំម្សាញ់៖ រាសី​ល្អ​មធ្យម​។ ការងារ​ជោគជ័យ ឬ​បរាជ័យ​អាស្រ័យទៅលើ​ការគាំទ្រ​របស់​ដៃគូ​សហ​ការ ដូច្នេះ​ត្រូវ​ឆ្លៀត​ប្រើប្រាស់​ការគាំទ្រ​នេះ​។ ថ្ងៃនេះ​អ្នកមាន​ឱកាស​ទិញ​បាន​របស់​មានតម្លៃ​។ មនោសញ្ចេតនា ឈាន​បាន​មួយ​ជំហាន​ក្នុង​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ក្នុង​សុ​បិ​ន្ត​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​បៃតង​។ អ្នក​យកអាសា​ឆ្នាំខាល​៕

ឆ្នាំមមី៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ទោះបី​មានការ​លំបាក​បន្តិច តែ​អាស្រ័យ​ដោយមាន​ជំនួយ​ពី​អ្នក​រួម​ការងារ និង​ការគាំទ្រ​របស់​ថ្នាក់លើ អ្នក​នៅតែ​អ្នក​អាច​សម្រេចបាន​យ៉ាង​ឆ្នើម​។ រាល់​ផែនការ​ហិរញ្ញវត្ថុ​អំណោយ​ល​ផ​ល្អ ជួយ​ឲ្យ​អ្នកបង្កើន​ប្រភព​ចំណូល​យ៉ាងច្រើន​។ មនោសញ្ចេតនា កាន់តែ​ក្តាប់​នឹង​កាន់តែ​ងាយ​របូត​ពី​ដៃ​, ត្រូវ​ទុក​ឲ្យ​គ្នា​នូវ​លំហ​ដោយឡែក​មួយ​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសឦសាន​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

ឆ្នាំមមែ៖ រាសី​ស្រុតចុះ​។ ការងារ​ពិបាក​រក្សាបាន​ស្ថិរភាព អាច​ត្រូវ​ទៅ​បេសកកម្ម​ឆ្ងាយ ចាត់តាំង​តួនាទី​ការងារ​ថ្មី ត្រូវ​ត្រៀម​ស្មារតី​ប្រឈមមុខ​។ ប្រសិន​មាន​មនុស្ស​ដែល​បាត់​ទំនាក់ទំនង​យូរហើយ​មកសុំ​ខ្ចីប្រាក់ នោះ​ល្អ​បំផុត​រក​វិធី​បដិសេធ​។ មនោសញ្ចេតនា ងាយ​ធ្លាក់​ទៅក្នុង​ស្ថានភាព​ទាល់ច្រក​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

ឆ្នាំវក៖ រាសី​ស្រុតចុះ​។ ការងារ​ប្រឈម​នឹង​ការស្តីបន្ទោស​របស់​អ្នកដទៃ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​តប់ប្រមល់ ចង់​ព្រលែង​ដៃ ចូរ​ពង្រឹងស្មារតី​អត់ធ្មត់​បន្តពេល​វេលា​នឹង​ជា​វិធី​តែ​១​គត់ ដើម្បី​បញ្ជាក់​ខ្លួ​នេ​ង​។ បណ្តា​ខ្ទង់​វិនិយោគ​មុនៗ​នេះ​នៅតែ​ពុំទាន់​រក​ចំណេញ​ឃើញ​ធ្វើ​ឲ្យ​អ្នក​អស់កម្លាំង តានតឹង​ចិត្ត​។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ដ៏​សក្តិសម​ចំពោះ​អ្នក​តែដោយសារ​ខ្វះ​ជំនឿ​លើ​ខ្លួនឯង អ្នក​បានធ្វើ​ឲ្យ​បាត់បង់​ទៅវិញ​។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំមមែ​៕

ឆ្នាំរកា៖ រាសី​ឡើង​ខ្ពស់​។ ការងារ​អំណោយផល​ល្អ ត្រូវបាន​ថ្នាក់លើ​លើកតម្កើង អ្នក​រួម​ការងារ​គាំទ្រ​។ ថ្ងៃនេះ​អាស្រ័យ​ដោយ​សមត្ថភាព​របស់ខ្លួន អ្នក​អាច​រកបាន​ខ្ទង់​ចំណូល​ដ៏​ខ្ពស់​មួយ​។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យ​បាន​ច្រើនជាង​ចំពោះ​គូស្នេហ៍​, កុំ​ស្តាយ​ពាក្យ​សរសើរ លើកទឹកចិត្ត​សម្រាប់​គេ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

ឆ្នាំច៖ រាសី​ល្អ​មធ្យម​។ មហិច្ឆតា​ធំ​ប្រាកដជា​ត្រូវ​អម​ជាមួយនឹង​សម្ពាធ​ធំ ប្រសិន​អ្នក​បានដាក់​គោលដៅ​ច្បាស់លាស់​នោះ​ចូរ​អត់ធ្មត់​ធ្វើដំណើរ​បន្តទៀត​ទើប​ទៅដល់​បាន​។ មនោសញ្ចេតនា​អ្នក​ទាំង ២​ស្រុះចិត្ត​គំនិត​គ្នា នឹង​ឆ្លង​ផុត​ការលំបាក​ឧបសគ្គ​ទាំងឡាយ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងលិច​។ ពណ​នាំ​សំណាង ពណ៌​ក្រហម​។ អ្នកយក​អាសារ​ឆ្នាំម្សាញ់​៕

ឆ្នាំកុរ៖ រាសី​ស្រុតចុះ​។ ការងារ​ជួប​ការលំបាក មានការ​ប្រទាញប្រទង់​ដណ្តើម​ស្នាដៃ​គ្នា ប្រយ័ត្ន​ពេល​នាំពាក្យ​ទៅ​ទីសាធារណៈ​។ បើកបរ​ត្រូវ​ប្រុងប្រយ័ត្ន ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ច​រា​រណ៍​។ មនោសញ្ចេតនា​ងាយ​ដោយសារតែ​រឿង​តូចតាច​ធ្វើ​ឲ្យ​ដឹង​ដៃគូ​គ្មាន​ហេតុផល​។ ទិស​នាំ​លាភ ទិស​លិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕