Home កម្សាន្ត ភ្ញាក់ផ្អើល ន...

ភ្ញាក់ផ្អើល នៅពេលដែលឃើញ Song Joong Ki និង Song Hye Kyo ដឹកទៅគ្នាទៅលេងប្រទេស…ពេលសម្រាកពីការងារ!!

គូស្វាមីភរិយាតារាកូរ៉េដែលទើបតែរៀបការហើយគឺ Song Joong Ki និង Song Hye Kyo ប៉ុន្តែអ្នកទាំងពីរនៅតែបន្តការងារជាអាជីពអ្នកសិល្បៈបន្តទៀត ដោយនាពេលថ្មីៗនេះ អ្នកទាំងពីរបានធ្វើដំណើរទៅបរទេសនៅពេលសម្រាកពីការងារ។

យ៉ាងណាមិញ  លោក Song Joong Ki និង Song Hye Kyo គឺបានធ្វើដំណើរកម្សាន្ដជាមួយគ្នាទៅទីក្រុង តូក្យូ ប្រទេសជប៉ុន ដោយនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៨ អ្នកគាំទ្ររបស់ប្ដីប្រពន្ធ Song Song បានចែករំលែករូបភាពរបស់ពួកគេយ៉ាងរ៉ូមែនទិចនៅថ្ងៃសម្រាករបស់ពួកគេ ។

តាមរយៈរូបភាពនេះដែលបានចែករំលែកអ្នកគាំទ្ររបស់ពួកគេបាននិយាយថា «​ Song Joong Ki និង Song Hye Kyo គឺកំពុងតែដើរនៅទីក្រុង តូក្យូ» ។ រូបភាពបានបង្ហាញថា Hye Kyo គឺស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅឈរនៅខាងឆ្វេងលោក Joong Ki គឺជាមនុស្សម្នាក់នៅខាងស្ដាំ ដែលខ្ពស់នោះ។

ទីក្រុង តូក្យូ គឺជាកន្លែងពិសេសមួយសម្រាប់គូស្វាមីភរិយាត្រកូល Song Song ទៅទស្សនា។ វាគឺជាកន្លែងដែល Song Joong Ki ស្នើសុំទៅ Song Hye Kyo មួយឆ្នាំកន្លងទៅហើយអំឡុងពិធីជប់លៀងរបស់មិត្តភក្ដិរបស់លោកនៅឯភោជនីយ៍ដ្ឋាន Mapu បើយោងតាម Dispatch ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ dramafever

អត្ថបទដោយ៖ សុខអីុម