Home កម្សាន្ត បែកធ្លាយ! តាមពិតលោក ព្រាប សុវត្ថិ នាំកូនច្បងចូលសិល្បៈតាំងពីតូចមកម្ល៉េះ!!!(មានវីដេអូ)

បែកធ្លាយ! តាមពិតលោក ព្រាប សុវត្ថិ នាំកូនច្បងចូលសិល្បៈតាំងពីតូចមកម្ល៉េះ!!!(មានវីដេអូ)

កាលពីពេលថ្មីៗនេះកំពូលតារាចម្រៀងលោក​ ព្រាប សុវត្ថិ បានដឹកដៃកូនប្រុសដ៏ស្រស់សង្ហារទាំងបីអ្នករបស់លោកដែលមានឈ្មោះថា សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ ចូលធ្វើតារាចម្រៀងអាជីពនៅក្នុងផលិតកម្មរស្មីហង្សមាស និងបានធ្វើសន្និសិទសារព័ត៍មានរួមគ្នាថែមទៀតផង។

ទន្ទឹមជាមួយនឹងគ្នានេះដែរ ផលិតកម្មរស្មីហង្សមាសក៏បានបញ្ចេញស្នាដៃបទចម្រៀង MV ដំបូងរបស់អ្នកទាំងបី ធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើល និងទទួលបានគាំទ្រយ៉ាងច្រើនថែមទៀតផង។

តែអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ តាមពិតទៅកូនប្រុសច្បងរបស់លោក ព្រាប សុវត្ថិ ឈ្មោះ សុវត្ថិ មុនីវណ្ណ ធ្លាប់ត្រូវបានឳពុកយកចូលសម្ដែងចម្រៀងជាមួយនឹងគ្នាតាំងពីតូចមកម្ល៉េះ ដោយសម្ដែងក្នុងបទរបស់លោក ព្រាប សុវត្ថិ មួយមានចំណងជើងថា«លោកឳពុក»។

ពិតណាស់តាមរយៈវីដេអូចម្រៀងនោះត្រូវបានអ្នកគាំទ្រជាច្រើន កោតសរសើរពីទេពកោសល្យសិល្បៈកូនប្រុសច្បងរបស់លោក ព្រាប សុវត្ថិ កើនតែខ្លាំងឡើងៗតែម្ដង៕ តោះបើចង់ដឹងកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

រូបភាពកូនច្បងលោក ព្រាប សុវត្ថិ ឈ្មោះ សុវត្ថិ មុនីវណ្ណ

រូបភាពកូនច្បងលោក ព្រាប សុវត្ថិ កាលពីសម្ដែងចម្រៀងពីតូច

លោក ព្រាប​ សុវត្ថិ និង កូនច្បង សុវត្ថិ មុនីវណ្ណ

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖Youtube និង គណនីហ្វេសប៊ុកផេករបស់កូនច្បងលោក ព្រាប សុវត្ថិ

អត្ថបទដោយ៖សីុវលី