Home ហោរាសាស្រ្តប្រចាំថ្ងៃ ជោគជតារាសីចំព...

ជោគជតារាសីចំពោះ ថ្ងៃ​ សៅរ៍ ទី ១៣ ខែ មករា ឆ្នាំ ២០១៨

302

ឆ្នាំជូត៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ប្រព្រឹត្ត​ទៅដោយ​រលូន ជោគជ័យ​គ្រប់យ៉ាង​។ ថ្ងៃនេះ​ដោយសារតែ​ភាព​អល់អែក​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ឱកាស​រកប្រាក់​ដ៏​ល្អ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​លួច​ស្រឡាញ់​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕​

ឆ្នាំឆ្លូវ៖ រាសី​ស្រុតចុះ​។ ការងារ​ជួប​ស្ថានភាព​ទាល់ច្រក ត្រូវ​នឹងនរ​ពង្រឹងស្មារតី សាកសួរ​យោ​យ​ប​ល់​អ្នក​មុនៗ ដើម្បី​មាន​វិធី​ដោះស្រាយ​ល្អ​បំផុត​។ ថ្ងៃនេះ​អ្នក​អាច​ត្រូវ​ចំណាយ​ប្រាក់​មួយផ្នែកធំ ដើម្បី​ជួសជុល​ផ្លាស់ប្តូរ​របស់​ប្រើប្រាស់​ក្នុង​គ្រួសារ​។ មនោសញ្ចេតនា ជួប​ភាពស្មុគស្មាញ​បន្តិច ទំនាក់ទំនង​រវាង​អ្នក​ទាំង​២ មិនសូវ​ជា​ល្អប្រសើរ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

ឆ្នាំខាល៖ រាសី​ឡើង​ខ្ពស់​។ ការងារ អាស្រ័យ​ដោយ​ពង្រីក​បាន​ស្មារតី​សាមគ្គីភាព ហេតុនេះ​គ្រប់យ៉ាង​សុទ្ធតែ​សម្រេចបាន​យ៉ាង​លឿន ប្រសិទ្ធភាព​ខ្ពស់​។ ថ្ងៃនេះ​មិន​ស្រប​សម្រាប់​វិនិយោគ ល្អ​បំផុត​គួរ​អង្គុយ​ស្ងៀម​រង់ចាំ​ឱកាស​។ មនោសញ្ចេតនា ពេល​ឯកោ​អ្នកនឹង​យល់​ពី​តម្លៃ​សុភមង្គល នៃ​ការ​មាន​គូ​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នកយក​អាសា ឆ្នាំឆ្លូវ​៕

ឆ្នាំថោះ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​រីកចម្រើន​ល្អ អាចឈរជើង​រឹងមាំ ក្នុងតួនាទី​សព្វថ្ងៃ​។ ខ្ទង់​ចំណូល​កើនឡើង​ថែម ពេលទំនេរ​គួរ​ព្យាយាម​ជួបជុំ​មិត្តភក្តិ អ្នកនឹង​មានឱកាសរ​ក​ប្រាក់​ច្រើន​។ មនោសញ្ចេតនា ផ្អែមល្ហែម ជ្រាលជ្រៅ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

ឆ្នាំរោង៖ រាសី​ស្រុតចុះ​។ ការងារ លទ្ធភាព​ប្រមូលផ្តុំ​ខ្សោយ សមត្ថភាព​ធ្វើការ​ថមថយ​នាំ​ឲ្យ​ការងារ​ត្រូវ​ស្ទះ​។ ថ្ងៃនេះ​ប្រយ័ត្ន​ជួប​អន្ទាក់​លុយកាក់​។ មនោសញ្ចេតនា មនុស្ស​ដែល​អ្នក​មិន​ចូលចិត្ត​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​អ្នកធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ពិបាក​ទ្រាំ ប្រសិន​គ្មាន​មនោសញ្ចេតនា​ចំពោះ​គេ​នោះ​គួរ​ឆាប់​ប្រាប់​ការពិត​កុំ​ឲ្យ​ស្មុគស្មាញ​ទៅ​ថ្ងៃក្រោយ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

ឆ្នាំម្សាញ់៖ រាសី​ល្អ​មធ្យម​។ ការងារ អាច​ពេញចិត្ត​បណ្តោះអាសន្ន​ជាមួយ​ការងារ​បច្ចុប្បន្ន ប៉ុន្តែ​ក៏​គួរផ្តល់​ឲ្យ​ខ្លួនឯង​នូវ​សម្ពាធ​បន្តិច ដើម្បី​មាន​ថាមពល​ប្រឹងប្រែង​ឈានឡើង​ទៅមុខទៀត​។ ចាយវាយ​ត្រូវ​ចេះ​សន្សំសំចៃ ព្រោះ​លុយ​ពិបាក​រក​។ មនោសញ្ចេតនា​អ្នក​នៅ​លីវ​គួរ​ចេះ​ថែទាំ​សំអិតសំអាង​ខ្លួន​បន្តិច​រាល់ពេល​ចេញ​ក្រៅ​ផ្ទះ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំមមែ​៕

ឆ្នាំមមី៖ រាសី​ស្រុតចុះ​។ ការងារ ប្រយ័ត្ន​ត្រូវ​ជាប់អន្ទាក់​របស់​គូប្រជែង មិនត្រូវ​ទុកចិត្ត​គេ​ជ្រុល ធ្វើការ​អ្វី​ត្រូវ​ពិចារណា​ឲ្យ​ល្អិតល្អន់​ចាំ​សម្រេចចិត្ត​។ ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ល្បែងស៊ីសង​គ្រប់​ប្រភេទ ប្រសិន​មានះ​អ្នកនឹង​ត្រូវ​ជាប់​សំណាញ់​ច្បាប់​។ មនោសញ្ចេតនា អាកប្បកិរិយា​សោះអង្គើយ​របស់​ដៃគូ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​អស់សង្ឃឹម និង​មួម៉ៅ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

ឆ្នាំមមែ៖ រាសី​ល្អ​មធ្យម​។ ការងារ ទោះបី​ការងារ​បច្ចុប្បន្ន​ពុំទាន់​អាច​នាំមក​នូវ​ប្រភព​ចំណូល​ដូច​ចិត្ត តែ​ពុំទាន់​ជា​ពេលវេលា​សមស្រប​ដើម្បី​អ្នក​ប្តូរ​ការងារ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​គូ​និស្ស័យ កុំ​ខ្ជះខ្ជាយ​ពេលវេលា​អង្គុយ​នៅតែ​ផ្ទះ គួរ​ចេញ​ក្រៅ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្តភក្តិ​ឲ្យ​បាន​ច្រើន​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសឦសាន​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

ឆ្នាំវក៖ រាសី​ស្រុតចុះ​។ ការងារ​ងាយ​មានទំនាស់ ឬ​ខ្វែង​ទស្សនៈ​ក្នុង​ទំនាក់ទំនង​ជាមួយ​ដៃគូ​សហការ ត្រូវ​ដោះស្រាយ​ឲ្យ​បានល្អ​។ ថ្ងៃនេះ​ប្តី​ប្រពន្ធ​ងាយ​កើតមាន​ការឈ្លោះប្រកែក​ដោយ​សារ​រឿង​លុយកាក់​។ មនោសញ្ចេតនា​កុំ​តឹងតែង​ហួស​ចំពោះ​គូស្នេហ៍​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

ឆ្នាំរកា៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ល្អប្រសើរ បាន​ជួប​អ្នក​ជួយ​ជ្រោមជ្រែង​គ្រប់​រឿង​។ ថ្ងៃនេះ​អ្នក​អាច​ភ្ជាប់​បាន​ឱកាស​វិនិយោគ​ល្អ​។ មនោសញ្ចេតនា ប្រសិនជា​អ្នកមាន​សង្សារ ឬ​មានគ្រួសារ ត្រូវ​រក្សា​គម្លាត​ជាមួយ​មនុស្ស​ខុស​ភេទ ដើម្បី​បញ្ចៀស​ការយល់ច្រឡំ​មិនគួរ​ឲ្យ​មាន​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕


ឆ្នាំច៖ រាសី​ស្រុតចុះ​។ ការងារ​មិន​អំណោយផល​ល្អ​ដូច​ក្តី​ប្រាថ្នា ត្រូវ​ខំ​ប្រមូលផ្តុំ​ធ្វើការ​កុំ​ដោយសារតែ​ប្រយោជន៍​ចំពោះមុខ​ធ្វើ​ឲ្យ​បាត់បង់​ឱកាស​ធំ​នៅ​ពីក្រោយ​។ ចំណាយ​លើសពី​ចំណូល មុន និង​ក្រោយ​គង់​នឹង​ជួប​ការលំបាក​។ មនោសញ្ចេតនា ងាយ​មានការ​ប្រទាញប្រទង់​ធ្វើ​ឲ្យ​មនោសញ្ចេតនា​ល្អក់កករ​, ប្រសិនជា​ស្ត្រី​គួរ​ម្ចាស់​ការថែទាំ​យកចិត្តទុកដាក់​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ​នាំ​សំណាង ពណ៌​ស​។ អ្នកយក​អាសារ​ឆ្នាំម្សាញ់​៕

ឆ្នាំកុរ៖ រាសី​ល្អ​មធ្យម​។ ការងារ​រវល់​ខ្លាំង ត្រូវ​ចេះ​រៀបចំ​ពេលវេលា​សម្រាក​ឲ្យ​សមស្រប​កុំ​ឲ្យ​ឥទ្ធិពល​ដល់​សុខភាព​។ មាន​ប្រាក់​ទិញ​មាន​របស់​ដែល​ខ្លួន​ស្រឡាញ់​ចូលចិត្ត​។ មនោសញ្ចេតនា មានឱកាស​បាន​នៅក្បែរ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ត្រូវ​ម្ចាស់​ការរក្សា​ទំនាក់ទំនង​នេះ​។ ទិស​នាំ​លាភ ទិសនិរតី តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

Advertisement - UnitusX