Home កម្សាន្ត ២៨សន្លឹកស្រស់...

២៨សន្លឹកស្រស់ស្អាតកប់ របស់តារាប្រុសស្រីថៃក្នុងការដើរបង្ហាញម៉ូតកម្ម​វិធី HIVE SALON LIFE ម៉ូតគ្រងមួយឈុតច្នៃមកយ៉ាងស្អាតពិសេស!!

ស្រស់ស្អាតប្លែកភ្នែក!! បើកបង្ហាញកម្រងរូបភាព២៨សន្លឹក ដែលបង្ហាញពីទិដ្ឋភាពក្នុងកម្មវិធីដើរបង្ហាញម៉ូត (Fashion Show) HIVE SALON LIFE ដែលកម្មវិធីនេះរៀបចំឡើងដើម្បីឆ្លងការបើកសាខាថ្មីរបស់ HIVE SALON មានការអញ្ជើញចូលរួមពីសំណាក់តារាប្រុសស្រីថៃល្បីៗជាច្រើនដួង ព្រមជាមួយនឹងការដើរបង្ហាញម៉ូតយ៉ាងពិសេសក្នុងឈុតសម្លៀកបំពាក់ដែលច្នៃឡើងយ៉ាងស្រស់ស្អាតវិចិត្រប្លែក។ ហើយក្នុងការដើរបង្ហាញម៉ូតសម្លៀកបំពាក់នេះ គឺសុទ្ធសឹងតែជាសម្លៀកបំពាក់ម៉ាកល្បីៗលំដាប់ពិភពលោកដូចជាម៉ាក Mihara Yasuhiro, 87 MM Seoul, Tohns និង Tex Saverio ថែមអ្នកដើរបង្ហាញម៉ូតសុទ្ធសឹងតែជាកំពូលតារាដែលមានរូបសម្រស់ស្រស់ស្អាតរូបរាងរាវស្រឡូនគួរឲចង់គួរឲគយគន់។ តោះទៅមើលទិដ្ឋភាពកម្មវិធីនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖​

ប្រភព៖ Kapook

អត្ថបទដោយ៖​ ស្រីលក្ខ័