Home កម្សាន្ត បើកបង្ហាញទិដ្...

បើកបង្ហាញទិដ្ឋភាពផ្ទះរបស់តារាហូលីវ៉ូតប្រុសស្រីល្បីៗទាំង១៥ដួង ព្រមជាមួយនឹងតំលៃដែលមិននឹកស្មានដល់ តែសាកសមព្រោះមួយៗស្អាតណាស់!!

180

ថ្លៃអីថ្លៃយ៉ាងនេះ​ តែពិតជាសាកសមនឹងតំលៃជាមួយនឹងទេសភាពយ៉ាងស្រស់ត្រកាស!!​​បើកបង្ហាញទិដ្ឋភាពផ្ទះដ៏ស្រស់ស្អាតស្កឹមស្កៃទាំង១០ខ្នងរបស់តារាប្រុសស្រីហូលីវ៉ូតល្បីល្បាញពេញពិភពលោកទាំង១៥ដួងនេះ។ ផ្ទះមួយខ្នងៗមួយម៉ូតរបស់តារាប្រុសស្រីទាំងនេះសុទ្ធតែមានការរចនាម៉ូតឡើងមកយ៉ាងពិសេសតាមចំណង់ចំណូលចិត្តរបស់ម្ចាស់ផ្ទះ ហើយមានម៉ូតស្អាតប្លែកៗពីគ្នា មួយខ្នងៗសុទ្ធតែមានទីធ្លាធំល្វឹងល្វើយការតុបតែងស្អាតប្រណិតជាមួយនិងទេសភាពយ៉ាងស្អាតត្រកាលជុំវិញ ឯតំលៃវិញគឺសុទ្ធតែចូលខ្ទង់លានដុល្លារមិនមានពិតគឺមិនអាចធ្វើបាននោះឡើយ។ ចង់ដឹងថាតារាអន្ដរជាតិទាំងនេះរស់នៅក្នុងជីវភាពយ៉ាងស្ដុកស្ដម្ភយ៉ាងណានោះ តោះទៅមើលរូបខាងក្រោមនេះទាំងអស់គ្នា៖

Jennifer Aniston & Justin Theroux ផ្ទះមួយខ្នងនេះរបស់ពួកគេតំលៃ ២១លានដុល្លារអាមេរិក

Beyonce & Jay Z ផ្ទះមួយខ្នងនេះរបស់ពួកគេតំលៃ ៣៥លានដុល្លារអាមេរិក

Dr. Dre ផ្ទះមួយខ្នងនេះរបស់គេតំលៃ៤០លានដុល្លារអាមេរិក

Miley Cyrus ផ្ទះមួយខ្នងនេះរបស់នាងតំលៃ ៣. ៩ លានដុល្លារអាមេរិក

Tom Brady & Gisele Bundchen ផ្ទះមួយខ្នងនេះរបស់ពួកគេតំលៃ ៤.៥លានដុល្លារអាមេរិក

Jennifer Lawrence ផ្ទះមួយខ្នងនេះរបស់នាងតំលៃ ៧លានដុល្លារអាមេរិក

Rihanna ផ្ទះមួយខ្នងនេះរបស់នាងតំលៃ ៨លានដុល្លារអាមេរិក

Ashton Kutcher & Mila Kunis ផ្ទះមួយខ្នងនេះរបស់ពួកគេតំលៃ ១០លានដុល្លារអាមេរិក

Justin Bieber ផ្ទះមួយខ្នងនេះរបស់លោកតំលៃ ១០.៥លានដុល្លារអាមេរិក

Kanye West & Kim Kardashian  ផ្ទះមួយខ្នងនេះរបស់ពួកគេតំលៃ ២០លានដុល្លារអាមេរិក

អត្ថបទពាក់ព័ន្ធ៖

ប្រភព​៖ Kapook

អត្ថបទដោយ៖ ស្រីលក្ខ័

Advertisement - Unitus 728x90