តារាសម្តែងព្រមទាំងជាតារាចម្រៀង ឆៃ លីដាឡែន ពិតជាទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ទស្សនិកជន សម្រាប់តារាស្រីរូបនេះក្នុងមួយរយៈក្រោយនេះកំពុងតែទទួលបានភាពជោគជ័យជាខ្លាំងនៅក្នុងរង្វង់សិល្បៈអ្វីដែលសំខាន់នោះនាងក៏មានស្នាដៃថ្មីក្នុងខ្សែភាពយន្តថ្មីៗផងដែរ។
ជាការពិតណាស់ ឆៃ លីដាឡែន តែងតែបានបង្ហោះសារបែបឈឺចាប់ដោយសារស្នេហាជារើយៗនៅលើបណ្តាញគណនីហ្វេសបុកផ្ទាល់ខ្លួនរបស់នាង ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះផងដែរ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះកាលពីពេលថ្មីៗកន្លងមកនេះតារាស្រិ ឆៃ លីដាឡែន បានធ្វើអោយអ្នកគាំទ្រជាមានការភ្ញាក់ផ្អើលជាខ្លាំងដោយនាងបានធ្វើការបង្ហោះសារអមជាមួយរូបថតជាច្រើនសន្លឹកដែលបានរៀបរាប់ថានាងបានផ្លាស់ប្តូរស្រលាញ់មនុស្សស្រីវិញហើយ។
នេះគឺជាអ្វីដែលនាងបានសរសេរនៅលើបណ្តាញសង្គមហ្វេសបុកថា៖ «ឈប់ស្រលាញ់មនុស្សប្រុសហើយ ស្រលាញ់ស្រីៗវិញ មានតែមនុស្សស្រីដូចគ្នាទេដែលយល់ចិត្ត។ ស្វីតណាស់ម៉ែហើយនឹងកូន តែដូចជាស្វីតពេកហើយកូន Yem Srey Pich លក្ខណះដូចមែនម៉ែហើយកូន»។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហារូបភាពទាំងនោះដែរអ្នកនាង ឆៃ លីដាឡែន គ្រាន់តែបង្ហោះលេងសើចតែប៉ុណ្ណោះ ចង់ដឹងកាន់តែច្បាស់ សូមទស្សនារូបភាពនៅខាងក្រោមទាំងអស់គ្នា៖
អត្ថបទពាក់ព័ន្ធ៖
- Wow!!! តារាល្បីៗ ៧ គូ បណ្ដើរគ្នាចូលរួមមង្គលការ សុគន្ធ និសា យ៉ាងស្អាតសង្ហារតែម្ដង!!!
- បែកធ្លាយមុខមាត់កូនប្រពន្ធ តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន! ប្រពន្ធស្អាតមិនចាញ់តារាឡើយ!
អត្ថបទដោយ៖ គីមស្រេង