តារាសម្ដែងស្រីលំដាប់ជួរមុខនៅក្នុងរង្វង់សិល្បៈរបស់ប្រទេសកម្ពុជាដែលមានរូបសម្រស់ស្រស់ស្អាតបែបធម្មតានោះគឺកញ្ញា ដួង ម៉ានិច សម្រាប់តារាសម្តែងរូបនេះពិតជាមានទេពកោសល្យមិនធម្មតាឡើយ ហើយថែមទាំងទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ទស្សនិកជនជាច្រើនជាពិសេសគឺមិត្តយុវវ័យតែម្តង។
ជាក់ស្ដែងណាស់ តារាសម្តែងកញ្ញា ដួង ម៉ានិច រាល់ពេលសម្តែងម្តងបានសង្កេតឃើញថាតារារូបនេះតែងតែបត់បែងរាល់សកម្មភាពនៅពេលសម្តែងជាពិសេសនាងឆាប់ចូលតួជាមួយនឹងសាច់រឿងបានយ៉ាងល្អផងដែរ ក្នុងនោះដែរតារាស្រីវ័យក្មេងខាងលើនេះក៏បានបង្ហើបអោយបានដឹងពីបច្ចេកទេសក្នុងការសម្តែងរបស់នាងផងដែរ។
ដោយនាងបានសរសេរបង្ហោះនៅបណ្តាញសង្គមគណនីហ្វេសបុករបស់នាងថា ៖ « ការសំដែងក៏ត្រូវការយកអារម្មណ៍ពិតមកប្រីេដែល!ទេីបយេីងអាចធ្វេីវាទៅបានយ៉ាងល្អ! (ស្ងៀមស្ងាត់.ស្ងប់ចិត្ត) »។យ៉ាងណាមិញចង់ដឹងកាន់តែច្បាស់ សូមទស្សនារូបភាពនៅក្រោមទាំងអស់គ្នា៖
អត្ថបទពាក់ព័ន្ធ៖
- ស្មានមិនដល់ថា តារាសម្តែងស្រីកញ្ញា ដួង ម៉ានិច ទិញស្បែកជើងច្រើនគូរដល់ម្លឹងសោះ!
- មិនសរសើរមិនបាន!!! កញ្ញា ដួង ម៉ានិច បង្ហាញពីភាពកត្តញ្ញូចំពោះអ្នកមានគុណក្នុងថ្ងៃពិសេស!!
អត្ថបទដោយ៖ គីមស្រេង