Home កម្សាន្ត ទោះបីចំណងស្នេ...

ទោះបីចំណងស្នេហាស្វាមីភារិយាត្រូវបែកបាក់មែនពិត ប៉ុន្តែ Aff Taksaorn នៅតែ……!!!

បណ្តារក្រុមអ្នកគាំទ្រមានការកត់សំគាល់ជាខ្លាំង បន្ទាប់ពីតារាសម្តែងស្រីនាង Aff Taksaorn បានចូលរួមក្នុងកម្មវិធីទូរទស្សន៍មួយរបស់ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកថៃនិងបង្ហើបប្រាប់ពីមូលហេតុដែលនាងនឹងស្វាមីមានរឿងរកាំរកូសជាមួយគ្នារហូតដល់រស់នៅផ្សេងគ្នានាពេលបច្ចុប្បន្ននេះ។

តារាស្រីរូបនេះបាននិយាយថា ក្រោយពេលនាងបាននិយាយពីបញ្ហាបែកបាក់គ្រួសាររបស់នាងនៅក្នុងកម្មវិធីទូរទស្សន៍នោះ មានប្រិយមិត្តជាច្រើនដែលយល់ពីនាង ហើយក៏មានមនុស្សមួយចំនួនតូចផងដែរដែលគិតអវិជ្ជមកលើរូបនាង ហើយនាងក៏មិនខ្លាចនឹងបង្ហើបបញ្ហាគ្រួសារនាងទៅកាន់ក្រុមអ្នកគាំទ្រនាងឡើយ។

នាងថែមទាំងបានបញ្ជាក់ទៀតថា នាងនៅតែប្រើត្រកូលស្វាមីរបស់នាងនៅពេលបច្ចុប្បន្ននេះ ព្រោះនាមមួយនេះមិនទាន់បានផ្លាស់ប្តូរនៅឡើយទេ៕

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ Thai Star News

អត្ថបទដោយ ៖ ស្រីលុច្ស