Home Uncategorized តើ Min សម្រេច...

តើ Min សម្រេចចោលទ្រនំចាស់ឬយ៉ាងណា ក្រោយចប់កុងត្រាជាមួយប៉ុស្តិ៍លេខ ៧ ?

បើយោងតាមប្រភពពត៌មានពីប្រទេសថៃបានឱ្យដឹងថា កុងត្រារបស់តារាសម្ដែងស្រី Min Pechaya ជាមួយនឹងទូរទស្សន៍ប៉ុស្តិ៍លេខ ៧ថៃ បានផុតកំណត់សព្វគ្រប់ហើយកាលពីចុងឆ្នាំ ២០១៧ កន្លងទៅនេះ។ ហើយក្រុមអ្នកគាំទ្រជាច្រើនកំពុងរង់ចាំមើលថា តើនាងចាកចេញពីស្ថានីយ៍នេះឬក៏ចុះកុងត្រាសារជាថ្មីម្តងទៀត។

ថ្មីៗនេះតារាសម្តែង Min Pechaya បានបង្ហោះរូបថតរបស់នាងនៅលើគណនី Instagram ជាមួយលោក K. Palakorn ដែលគេស្គាល់ថាជាមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ម្នាក់ប្រចាំនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ថៃ ភ្ជាប់ដោយសេចក្តីថា “សូមអរគុណដល់ស្ថានីយ៍ទូរទស្សន៍លេខ ៧ថៃដែលបានផ្តល់ឱកាសឱ្យនាងខ្ញុំម្តងទៀត” ។

ប្រភពដដែលបានឲ្យទៀតដឹងថា តារារូបនេះបានចុះហត្ថលេខាជាថ្មីលើកិច្ចសន្យាជាមួយប៉ុស្តិ៍លេខ ៧ បញ្ជាក់ថានាងនឹងមិនចាកចេញទៅប៉ុស្តិ៍ណាផ្សេងនោះទេ។

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ Thaistarnews

អត្ថបទដោយ ៖ បុត្រា