Home កម្សាន្ត ម្តាយរបស់តារាសម្តែងលោក អ៊ុន សុធា មានបញ្ហាអ្វីដែលជាលោកបង្ហោះសារបែបនេះ !

ម្តាយរបស់តារាសម្តែងលោក អ៊ុន សុធា មានបញ្ហាអ្វីដែលជាលោកបង្ហោះសារបែបនេះ !

តារាសម្តែងប្រុសដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជននោះគឺលោក អ៊ុន សុធា ក្រៅពីអាជីពជាអ្នកសម្តែងលោកក៏ជាតារាបង្ហាញម៉ូតមួយរូបផងដែរ សម្រាប់តារាសម្តែងរូបនេះពិតជាមានភាពមមាញឹកយ៉ាងជាខ្លាំងនៅក្នុងរង្វង់សិល្បៈ ដូចអ្នកគាំទ្របានឃើញមកហើយថាតារាប្រុសរូបនេះតែងតែបានបង្ហាញខ្លួននៅរឿងភាគថ្មីៗជាច្រើន។

ទន្ទឹមនឹងនេះ អ្វីដែលធ្វើអោយអ្នកគាំទ្រមានការចាប់អារម្មណ៏ជាខ្លាំងនោះ ដោយគេបានសង្កេតឃើញថានៅលើបណ្តាញសង្គមគណនីហ្វេសបុកផ្ទាល់ខ្លួនរបស់លោក អ៊ុន សុធា បានធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹកអមជាមួយសារដែលបានបង្ហាញពីការបារម្តចំពោះម្តាយរបស់ខ្លួនដែលត្រូវសំរាក់ព្យាបាលនៅេឯរមន្ទីពេទ្យហើយលោកក៏បានជូនពរម្តាយរបស់លោកអោយឆាប់ជាសះស្បើយផងដែរ។

នេះគឺជាសារដែលតារាសម្តែងប្រុសរូបសង្ហាររូបនេះ បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមគណនីហ្វេសបុកផ្ទាល់ខ្លួនរបស់លោកដែលបានរៀបរាប់ថា៖ « ម៉ែត្រូវតែជា ចាំកូនជូនម៉ែដើរលែងជុំវិញពិភពលោក Love u mum »។ យ៉ាងណាមិញ យើងនៅមិនទាន់បានដឹងច្បាស់អំពីសភាពជំងឺម្ដាយរបស់លោក អ៊ុន សុធា នៅឡើយទេថា ម្តាយរបស់មានជំងឺអ្វី ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះយើងក៏សូមជូនពរអោយម្តាយរបស់លោកឆាប់ជាសះស្បើយផងដែរ ចង់ដឹងកាន់តែច្បាស់ សូមទស្សនារូបភាពនៅខាងក្រោយទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ គីមស្រេង