Home កម្សាន្ត សឹងមិនជឿថា អ្នកដឹកនាំរឿង ” កន្លងបាក់ស្លាប កុលាបមានស្នេហ៍” គ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិត!!!

សឹងមិនជឿថា អ្នកដឹកនាំរឿង ” កន្លងបាក់ស្លាប កុលាបមានស្នេហ៍” គ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិត!!!

អ្នកដឹកនាំរឿង “កន្លងបាក់ស្លាប កុលាបមានស្នេហ៍” ដែលត្រូវបានគេស្គាល់ថាជារឿង F4 បានជួបនូវឧបទ្ទេវហេតុមួយរហូតដល់ធ្វើឲ្យបាត់បង់ជីវិត ។

ដោយអ្នកដឹកនាំរឿងនេះមានឈ្មោះថា Jeon Gi Sang​ បានបាត់បង់ជីវិតនៅថ្ងៃទី ១៣​ ខែមករា បន្ទាប់ពីត្រូវបានប៉ះទង្គិចដោយសារឡាន ។ លោក Jeon Gi Sang បានបើកនូវតាមផ្លូវធំមួយនៅទីក្រុង Seoul , Yeouido ហើយភ្លាមនោះគាត់ស្រាប់តែកើតគ្រោះថ្នាក់ភ្លាមៗ ។ Jeon Gi Sang  ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែដោយសារតែរបួសធ្ងន់ធ្ងរពេក គាត់ក៏បានទទួលមរណៈភាពនៅមន្ទីរពេទ្យ ។

 

ពិធី​បុណ្យសពរបស់លោក Jeon Gi Sang ត្រូវបានគេប្រារព្ធនៅ Yeouido ដោយមានក្រុមគ្រួសារ និងមិត្តជិតសិទ្ធចូលរួម ហើយនាពេលនេះក្រុមគ្រួសាររបស់លោកកំពុងតែធ្វើដំណើរត្រឡប់មកប្រទេសកូរ៉េបន្ទាប់ពីលឺដំណឹងដ៏ក្រៀមក្រំនេះ ។

គួរបញ្ជាក់ផងដែរថា រឿង កន្លងបាក់ស្លាប កុលាបមានស្នេហ៍ គឺជារឿងដែលទទួលបានការគាំទ្រយ៉ាងខ្លាំងមិនថាតែនៅក្នុងប្រទេសកូរ៉េទេ គឺក្រៅប្រទេសក៏មានឈ្មោះល្បីរន្ទឺដែរ ដោយមានតួអង្គល្បីៗដូចជា Lee Min Ho , Kim Hyun Joong , Kim Bum ​និង Kim So Eun ៕

ប្រភព៖ koreaboo, soompi

អត្ថបទដោយ៖ សុខអីុម

Comments

comments