Home កម្សាន្ត ធ្លាយដំណឹងថា ...

ធ្លាយដំណឹងថា Ploy Chermarn ដកខ្លួនចេញពីខ្សែភាពយន្តថ្មីមួយនេះ​ភ្លាមៗ !! តើមានរឿងអ្វីកើតឡើយ?

284

ប្រភពពត៌មានមួយនៅក្នុងស្រុកថៃបានទម្លាយឱ្យដឹងថា តារាស្រីល្បីឈ្មោះសម្បុរខ្មៅស្រអែមនាង Ploy Chermarn បានដកខ្លួនចេញពីខ្សែភាពយន្តភាគថ្មីដែលមានចំណងជើងថា Buang Nareumit ដែលសម្តែងជាមួយនឹងលោក Pae Arak និង Vill Wannarot នោះហើយ។

Ploy Chermarn បាននិយាយថា នាងបានពិភាក្សាជាមួយនឹងលោក Pond Nipon ដែលចៅហ្វាយធំនៅឯស្ថានីយ៍ទូរទស្សន៍ ONE 31 និងលោក P’ Tha ដែលជាអ្នកដឹកនាំនិងជាផលិតករនៃខ្សែភាពយន្តនេះរួចមកហើយ។

តារាស្រីរូបនេះថែមទាំងបានបញ្ជាក់ទៀតថា នាងមិនអាចប្រាប់ពីមូលហេតុដែលនាងដកខ្លួនចេញពីខ្សែភាពយន្តមួយនេះបានឡើយ ព្រោះខ្លាចមានរឿងរ៉ាវស្មានមិនដល់កើតឡើងក្រោយនាងបញ្ចេញហេតុផលទាំងនោះ៕

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ Thai Star News

អត្ថបទដោយ ៖ ស្រីលុច្ស

Advertisement - UnitusX