Home កម្សាន្ត មិនគួរសោះ!! តួឯកស្រីនៅក្នុងរឿងស្នេហ៍នៅម្ខាងមេឃនាង Matt ជួបទុក្ខធំព្រោះមនុស្សជាទីស្រលាញ់…បានបាត់បង់ជីវិត!!

មិនគួរសោះ!! តួឯកស្រីនៅក្នុងរឿងស្នេហ៍នៅម្ខាងមេឃនាង Matt ជួបទុក្ខធំព្រោះមនុស្សជាទីស្រលាញ់…បានបាត់បង់ជីវិត!!

មិនគួរសោះ!! តារាសម្ដែងស្រីកូនកាត់រាងខ្ពស់ស្រលះដែលត្រូវបានអ្នកទស្សនាស្គាល់រូបនាងថាគឺជាតួឯកស្រីនៅក្នុងរឿងភាគថៃស្នេហ៍នៅម្ខាងមេឃនាង Matt Peranee ពេលនេះកំពុងជួបទុក្ខធំដោយរូបនាងលោកយាយជាទីស្រលាញ់របស់នាងបានបាត់បង់ជីវិតហើយនៅពេលនេះ។

គួរបញ្ជាក់ដែរថាតារាស្រីថៃនាង Matt Peranee គឺជាតួឯកស្រីប្រចាំឲប៉ុស្ដិ៍ទូរទស្សន៍លេខ៣ថៃ ហើយរូបនាងគឺជាតារាស្រីកូនកាត់ដែលមានឪពុកគឺជាជនជាតិណ័រវេយ៍និងម្ដាយគឺជាជនជាតិថៃ។ ហើយលោកយាយរបស់នាងដែលបានបាត់បង់ជីវិតកាលពីថ្ងៃទី១២ ខែមករាម្សិលមិញនេះ គឺជាលោកយាយខាងឪពុកដោយរូបគាត់បានទទួលមរណៈភាពនេះនៅក្នុងវ័យ៩៨ឆ្នាំ។ ដោយពីដឹងដំណឹងការស្លាប់របស់លោកយាយនាង Matt ក៏បានហោះហើរទៅកាន់ប្រទេសណ័រវេយ៍ភ្លាមៗ ព្រមទាំងបានបង្ហោះរូបកាលពីនៅវ័យកុមារជាមួយលោកយាយដោយក្ដីអាឡោះអាល័យផងដែរ។

-រូប Mattកាលពីនៅតូចជាមួយលោកយាយ

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Kapook

អត្ថបទដោយ៖​ ស្រីលក្ខ័

Comments

comments