Home សុខភាព នឹងសម្រស់ អាហារទាំង៥ដែល...

អាហារទាំង៥ដែលអាក្រក់បំផុតសម្រាប់អ្នកដែលមានជម្ងឺទឹកនោមផ្អែម…!

115

ជម្ងឺទឹកនោមផ្អែមគឺជាជម្ងឺមួយបែបដែលមិនសូវស្រួលក្នុងការព្យាបាលប៉ុន្មានទេ។ វាត្រូវការការតាំងចិត្តនិងការតមចំណីអាហារមួយចំនួននៅពេលដែលអ្នកមានជម្ងឺនេះ។ វាក៏មានដំណាក់កាលរបស់វាដែរ ហើយប្រសិនជាអ្នកទើបតែនៅក្នុងស្ថានភាពស្រាលនៅឡើយ អាចទាន់ពេលដែលមិនធ្វើឲ្យជម្ងឺនេះមិនធ្ងន់ធ្ងរ។ ដូច្នេះនៅខាងក្រោមគឺជាមុខអាហារមួយចំនួនដែលអាក្រក់បំផុតសម្រាប់អ្នកដែលមានជម្ងឺនេះ ក៏ដូចជាសម្រាប់តមផងដែរ៖

១. សារធាតុគ្លុយកូស៖ វាគឺជាជាតិស្ករដែលមាននៅក្នុងចំណីអាហារមួយចំនួន ហើយពេលដែលអ្នកមានជម្ងឺទឹកនោមផ្អែមព្រោះអ្នកលើសសារធាតុមួយនេះទើបត្រូវធ្វើឲ្យមានការកាត់បន្ថយខ្លះ។

២. សារធាតុម្សៅ៖ ឧទាហរណ៍ដូចជា ផាស់ស្តារ នំប័ុង ជាដើម ហើយជាតិទាំងនោះគឺវាដូចជាបង្កើនជាតិស្ករនៅក្នុងខ្លួនរបស់អ្នកដូច្នេះ។

៣. អាហារលឿន៖ នំដំឡូង ដំឡូងបារាំងបំពង ដូណាត់ និងអាហារបំពងជាច្រើនទៀត។ វាសំបូរទៅដោយជាតិប្រេងដែលមិនធ្វើឲ្យរាងកាយអ្នកមានសុខភាពល្អឡើយ។

៤. សាច់ក្រហមឬសាច់កែច្នៃ៖ វាសំបូរសារធាតុប្រូតេអ៊ីនច្រើនណាស់ដែលមិនសូវល្អសម្រាប់អ្នកដែលមានជម្ងឺទឹកនោមផ្អែមឡើយ។

៥. ស៊ុត៖ ការទទួលទានវាគឺមានកម្រិតដូចជា ប្រសិនបើអ្នកទទួលទានវា៥គ្រាប់ក្នុងមួយសប្តាហ៍វាអាចនាំឲ្យអ្នកប្រឈមជម្ងឺទឹកនោមផ្អែមពីរប្រភេទ។ បើនិយាយពីរឿងជម្ងឺបេះដូងវិញ ស៊ុតគឺជាប្រធានបទមួយដែលមានចម្រូងចម្រាស់បំផុត។

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Futusion

អត្ថបទដោយ៖ កញ្ញា ហ្សូលី

Advertisement - UnitusX