Home សុខភាព នឹងសម្រស់ អាហារទាំងនេះហ...

អាហារទាំងនេះហើយដែលជម្រុញឲ្យអ្នកគេងលក់ស្រួលបានយ៉ាងលឿនដូចរន្ទះ…!

88

អ្នកដែលមិនសូវជាគេងបានឬមួយក៏ហៅបានថាគេងនៅពេលយប់ជ្រៅ អាចឆ្លៀតពេលបន្តិចមកអានជាមួយនឹងព័ត៌មាននៅខាងក្រោមនេះ។ នៅពេលដែលអ្នកគេងមិនលក់និងគេងមិនបានគ្រប់គ្រាន់អ្នកច្បាស់ជាបាត់បង់ថាមពលនិងគ្មានកម្លាំងស្ទើរតែពេញមួយថ្ងៃ។ ម្យ៉ាងវិញទៀតអ្នកគប្បីគួរតែចេះបត់បែនពីចំណីអាហារមកជាអាហារដែលជំនួយឲ្យការគេងរបស់អ្នកមានភាពលឿននិងស្រួលសម្រាប់ខ្លួនអ្នក។ ដូច្នេះដើម្បីឲ្យដឹងកាន់តែច្បាស់អំពីមុខអាហារដែលជម្រុញផ្នែកនោះ សូមអានលម្អិតនៅខាងក្រោមនេះ៖

១. ផ្លែចេក៖ គ្រាន់តែញ៉ាំចេកមូយផ្លែជារៀងរាល់ល្ងាចមុនពេលចូលគេង ប៉ុន្តែបើសិនជាអ្នកមានជម្ងឺទឹកនោមផ្អែមសូមអ្នកទទួលតែកន្លះផ្លែបានហើយ។

២. ត្រីសាល់ម៉ុន៖ បើយោងទៅលើការសិក្សាមួយបានបង្ហាញថា ត្រីគឺសំបូរទៅដោយសារធាតុអូមេហ្គា៣ដែលជួយកាត់បន្ថយស្រ្តេសនិងធ្វើឲ្យរាងកាយមានអារម្មណ៍ថាធូរស្បើយ។

៣. តែ៖ វាជួយជម្រុញការគេងរបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែសូមជ្រើសរើសតែដែលមានគុណភាពព្រោះមិនមែនឲ្យតែមានឈ្មោះថាតែគឺសុទ្ធតែមានប្រសិទ្ធភាពឡើយ។

៤. ទឹកដោះគោជូរឬយ៉ាអ៊ួរ៖ ប្រសិនបើក្នុងសារពាង្គកាយរបស់អ្នកសំបូរទៅដោយសារធាតុកាល់ស្យូមទៅហើយនោះគឺវាអាចធ្វើអ្នកពិបាកក្នុងការងងុយគេង។ ដូច្នេះអ្នកគួរតែពិសារនូវជាតិទឹកដោះគោឬមួយក៏ទឹកដោះគោជូរនេះឯង។

៥. កូកូរ៖ គឺជាប្រភេទភេសជ្ជះបន្ធូរអារម្មណ៍ដែលមានរសជាតិផ្អែមឡមៗ ទទួលមុនពេលចូលគេងមួយកែវអ្នកនឹងឃើញពីប្រសិទ្ធភាព។ សូម្បីតែសូកូឡាក៏មានជាតិម៉ាញ៉េស្យូមជំនួយដល់ការគេងរបស់អ្នកដូចគ្នា។

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Futusion

អត្ថបទដោយ៖ កញ្ញា ហ្សូលី

Advertisement - Unitus 728x90