Home កម្សាន្ត មានដុងតាំងពីក...

មានដុងតាំងពីក្មេង!! តួឯកស្រីនាងAff ពេលនេះបាននាំកូនស្រីតែម្នាក់របស់នាងខិតចូលសិល្បះ ដើរបង្ហាញម៉ូតយ៉ាងខ្ជូត!!

137

មានដុងតាំងពីក្មេង!! តារាសម្ដែងស្រីរូបស្អាតដែលមិត្តអ្នកទស្សនាតែងស្គាល់រូបនាងថាគឺជាតួឯកស្រីកំពូលសម្រស់ជើងចាស់មួយដួងក្នុងវិស័យការសម្ដែងប្រទេសថៃនាង Aff Taksaorn ពេលនេះកាន់តែនាំកូនស្រីជាទីស្រលាញ់របស់នាងចូលក្នុងជីវិតសិល្បះដើរបង្ហាញម៉ូតក្នុងកម្មវិធីយ៉ាងស្រស់ស្អាតខ្ជូតគួរឲស្រលាញ់។

គួរបញ្ជាក់ផងដែរតារាស្រីថៃនាង Aff Taksaorn គឺជាតួឯកស្រីមួយដួងក្នុងសិល្បះដែលធ្លាប់មានឈ្មោះល្បីល្បាញខ្លាំងក្នុងវិស័យការសម្ដែងកាលពីប៉ុន្មានឆ្នាំមុន។ ហើយរូបនាងហាក់បាត់មុខមួយរយៈក្រោយរៀបការជាមួយលោក Songkran ស្វាមីអ្នកជំនួញប្រាក់លានម្នាក់កាលពីឆ្នាំ២០១២ និងបង្កើតបានកូនស្រីម្នាក់ដែលពេលនេះមានវ័យ៣ឆ្នាំហើយ។ ថ្វីត្បិតតែពេលនេះចំណងជីវិតគ្រួសាររបស់នាង Aff និងស្វាមីកំពុងមានភាពរកាំរកូសរហូតឈានដល់ការរស់នៅបែកផ្ទះគ្នារៀងខ្លួនក៏ពិតមែន តែអ្នកទាំងពីរនៅតែបារម្ភនិងស្រលាញ់កូនស្រីរបស់ខ្លួនជានិច្ច។

    

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីលក្ខ័

Advertisement - Unitus 728x90