Home ហោរាសាស្រ្តប្រចាំថ្ងៃ ជោគជតារាសីចំព...

ជោគជតារាសីចំពោះ ថ្ងៃ​ អាទិត្យ ទី ១៤ ខែ មករា ឆ្នាំ ២០១៨

ឆ្នាំជូត៖ រាសី​ឡើង​ខ្ពស់​។ ត្រូវបាន​ថ្នាក់លើ​ស្រឡាញ់​ពេញចិត្ត អ្នក​រួម​ការងារ​គាំទ្រ ហេតុនេះ​កិច្ចការ​គ្រប់យ៉ាង​របស់​អ្នក​សុទ្ធសឹងតែ​ដំណើរការ​ដោយ​រលូន​។ ផែនការ​ហិរញ្ញវត្ថុ​ទាំង​អម្បាលម៉ាន​អាចអនុវត្ត​ដោយ​ជោគជ័យ​។ មនោសញ្ចេតនា ៖ សុភមង្គល​គឺ​ដូចជា​ដើមឈើ​ខ្ចី ចាំបាច់​ត្រូវ​ពូន​ជ្រុំ ថែទាំ​រាល់ថ្ងៃ​។ ទិស​នាំ​លាភ​៖ ពាយ័ព្យ តំណម​ទិស ៖ កើត​។ ពណ៌​នាំ​សំណាង​៖ ខៀវ​។ ឆ្នាំ​យកអាសា ៖ ឆ្នាំកុរ​៕

ឆ្នាំឆ្លូវ៖ រាសី​ឡើង​ខ្ពស់ ។ រាល់​ការលំបាក​ក្នុង​ការងារ​របស់​អ្នក​តែងមាន​អ្នក​ជួយ​យកអាសា​។ វិនិយោគ​ជួប​លាភ​ធំ លុយកាក់​ហូរ​ចូលដល់​ផ្ទះ​។ មនោសញ្ចេតនា ៖ ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាង​មុន​ជាមួយ​មនុស្ស​ដែល​អ្នក​លួច​ស្រឡាញ់​។ ទិស​នាំ​លាភ ៖ ឦសាន តំណម​ទិស ៖ និរតី​។ ពណ៌​នាំ​សំណាង ៖ ខៀវ ផ្ទៃមេឃ​។ អ្នកយក​អាសា ៖ ឆ្នាំខាល៕

ឆ្នាំខាល៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​ស្វែងយល់​មតិ​សមូហភាព កុំ​សម្រេចចិត្ត​តែម្នាក់ឯង ដើម្បី​បញ្ចៀស​កំហុសឆ្គង​នាំ​ឲ្យ​ខាតបង់​សេដ្ឋកិច្ច​ធំ​។ ថ្ងៃនេះ​មិនល្អ​សម្រាប់​ការបញ្ចេញ​ប្រាក់​រកស៊ី​។ មនោសញ្ចេតនា ៖ ដោយសារតែ​ការយល់ច្រឡំ​នាំ​ឲ្យ​អ្នក​ទាំង​២ ងាយ​ឈ្លោះ​ប្រ​កែ​គ្នា​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស ៖ ឦសាន ។ ពណ៌​នាំ​សំណាង ៖ ក្រហម​។ អ្នកយក​អាសា ៖ ឆ្នាំមមី​៕

ឆ្នាំថោះ៖ រាសី​ឡើង​ខ្ពស់ ។ ថ្ងៃនេះ​អ្នកមាន​ឱកាស​អះអាង​សមត្ថភាព​របស់ខ្លួន​ចំពោះ​ថ្នាក់លើ​។ មានលទ្ធភាព​ក្តាប់​សភាពការណ៍​ទីផ្សារ ហេតុនេះ​អាច​វិនិយោគ​បាន​ជោគជ័យ​។ មនោសញ្ចេតនា ៖ រីកចម្រើន​ទៅមុខ​មាន​ភាពកក់ក្តៅ​ផ្អែម​ល្អែ​ម​។ ទិស​នាំ​លាភ ៖ អាគ្នេយ៍ តំណម​ទិស ៖ លិច​។ ពណ៌​នាំ​សំណាង ៖ ក្រហម ។ អ្នកយក​អាសា ៖ ឆ្នាំម្សាញ់​៕

ឆ្នាំរោង៖ រាសី​ស្រុតចុះ ។ សភាព​ផ្លូវចិត្ត​មិនល្អ​ឥទ្ធិពល​ច្រើន​ដល់​ការងារ​។ ថ្ងៃនេះ​ពុំមាន​ឱកាស​ទាញ​ចំណូល ដូច្នេះ​មិនត្រូវ​ប្រថុយប្រថាន​បោះទុន​រកស៊ី​។ មនោសញ្ចេតនា ៖ ដោយសារ​សម្តី​មិនបាន​គិត​ធ្វើ​ឲ្យ​ប៉ះទង្គិច​ផ្លូវចិត្ត​ដៃគូ​នាំ​ឲ្យ​មានការ​អាក់អន់​ចិត្តខ្លាំង​ចំពោះ​គ្នា​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស ៖ ពាយ័ព្យ​។ ពណ៌​នាំ​សំណាង ៖ ក្រហម​។ អ្នកយក​អាសា ៖ ឆ្នាំមមី ៕

ឆ្នាំម្សាញ់៖ រាសី​ស្រុតចុះ​។ ការងារ​ប្រឈម​នឹង​ការលំបាក​ហ៊ុមព័ទ្ធ​បណ្តាល​ឲ្យ​អ្នក​តានតឹង​អារម្មណ៍ អស់កម្លាំង​ទាល់ច្រក ត្រូវ​សម្រួល​ចិត្ត​តាំងស្មារតី​ឲ្យ​នឹងនរ​មកវិញ ទើប​អាចជួយ​អ្នក​ដោះស្រាយបាន​សភាពការណ៍​។ ថ្ងៃនេះ​ពុំ​ល្អ​សម្រាប់​ការវិនិយោគ គួរ​ប្រមូលផ្តុំ​ឲ្យ​បានល្អ ក្នុង​កិច្ចការ​បច្ចុប្បន្ន រង់ចាំ​ឱកាស​។ មនោសញ្ចេតនា ៖ ត្រូវ​បន្ថែម​ភាពស្និទ្ធស្នាល​ដើម្បី​កម្តៅ​មនោសញ្ចេតនា​ជួយ​ឲ្យ​ចំណង​ស្នេហ៍​រឹងមាំ​។ ទិស​នាំ​លាភ ៖ ជើង តំណម​ទិស ៖ កើត​។ ពណ៌​នាំ​សំណាង ៖ លឿង ។ ឆ្នាំ​យកអាសា ៖ ឆ្នាំរោង​៕

ឆ្នាំមមី៖ រាសី​ស្រុតចុះ ។ ត្រូវ​ប្រយ័ត្នប្រយែង​ពេល​ដោះស្រាយ​ការងារ​អ្វីមួយ កុំ​ដោយសារតែ​ផលចំណេញ​តូច​ចំពោះមុខ​ធ្វើ​ឲ្យ​បាត់បង់​ឱកាស​ធំ​។ ចេញ​ក្រៅ​មិនត្រូវ​យកតាម​ខ្លួន​នូវ​លុយកាក់ និង​ទ្រព្យ​មានតម្លៃ​ច្រើន ដើម្បី​បង្ការ​ត្រូវគេ​លួច​ប្លន់​។ មនោសញ្ចេតនា ៖ គ្មាន​រីកចម្រើន​ទៅមុខ​ក្នុង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រពាប់​ស្រពោន​មិន​រីករាយ​។ ទិស​នាំ​លាភ ៖ ឦសាន តំណម​ទិស ៖ លិច​។ ពណ៌​នាំ​សំណាង ៖ ផ្ទៃមេឃ​, បៃតង​។ អ្នកយក​អាសា ៖ ឆ្នាំខាល ៕

ឆ្នាំមមែ៖ រាសី​ល្អ​មធ្យម ។ ការងារ​មានឱកាស​សហការ​ល្អជា​មួយ​ដៃគូ​ខ្លាំង ត្រូវ​ព្យាយាម​កសាង​ទំនាក់ទំនង​ជាមួយ​អ្នក​រួម​ការងារ​។ លុយ​ចូល លុយ​ចេញ​ជា​រឿង​ធម្មតា ត្រូវ​នឹងនរ​ទើប​អាច​សម្រេច​ដល់​គោលដៅ​។ មនោសញ្ចេតនា​៖ រីកចម្រើន​ល្អប្រសើរ​មាន​ភាពកក់ក្តៅ​បំផុត​។ ទិស​នាំ​លាភ ៖ លិច តំណម​ទិស ៖ ឦសាន​។ ពណ៌​នាំ​សំណាង ៖ ផ្ទៃ​ស​។ ឆ្នាំ​យកអាសា ៖ ឆ្នាំរកា ៕

ឆ្នាំវក៖ រាសី​ស្រុតចុះ ។ ត្រូវ​ប្រមូលផ្តុំ​កម្លាំងកាយ​ចិត្ត​បំពេញ​កិច្ច​ការដែល​ថ្នាក់លើ​ប្រគល់​ឲ្យ​កុំ​ធ្វេសប្រហែស​ប្រយ័ត្ន​ជួប​រឿង​ស៊យ​។ ថ្ងៃនេះ​ពុំមែន​ជា​ពេលវេលា​សមស្រប​ក្នុងការ​បញ្ចេញ​ប្រាក់​រកស៊ី​។ មនោសញ្ចេតនា ៖ មាន​បញ្ហាសំខាន់ តែ​អាកប្បកិរិយា​របស់​ដៃគូ​បែរជា​មិន​យកចិត្តទុកដាក់​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​មួរ​ម៉ៅ អស់សង្ឃឹម​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស ៖ កើត​។ ពណ៌​នាំ​សំណាង ៖ ក្រហម​។ អ្នកយក​អាសា ៖ ឆ្នាំមមី​៕

ឆ្នាំរកា៖ រាសី​ស្រុតចុះ ។ ការងារ​ប្រព្រឹត្តទៅ​ជាធម្មតា​ដូច​រាល់ថ្ងៃ អ្នក​ចាំបាច់​ត្រូវ​រៀនសូត្រ​បង្កើន​ចំណេះដឹង​បន្ថែមនឹង​មានឱកាស​ឡើង​តំណែង​។ អ្នកជំនួញ លក់ដូរ​គួរ​ប្រយ័ត្ន​ក្នុងការ​សម្រេចចិត្ត​ខាង​ហិរញ្ញវត្ថុ​។ មនោសញ្ចេតនា ៖ ចង់​ឲ្យ​មនោសញ្ចេតនា​រីកចម្រើន​អ្នក​ត្រូវតែ​ម្ចាស់ការ​។ ទិស​នាំ​លាភ ៖​ពាយ័ព្យ តំណម ៖ និរតី ។ ពណ៌​នាំ​សំណាង​៖​ខៀវ​។ អ្នកយក​អាសា ៖ ឆ្នាំកុរ ៕

ឆ្នាំច៖ រាសី​ឡើង​ខ្ពស់ ។ ការងារ​មានការ​លំបាក​ច្រើន តែ​ដោយ​ភាព​ប៉ិនប្រសប់​របស់​អ្នកៗ​នៅតែ​អាច​ដោះស្រាយ​គ្រប់យ៉ាង​បាន​យ៉ាង​ល្អប្រសើរ​។ ថ្ងៃនេះ​ជា​ថ្ងៃ​ហេង​អាច​វិនិយោគ​ភាគហ៊ុន ឬ​ហិរញ្ញវត្ថុ​។ មនោសញ្ចេតនា​៖ អ្នកមាន​គូស្រករ​គួរ​ប្រយ័ត្ន​មាន​ជន​ទី​៣​ចូលមក​បំបែកបំបាក់​មនោសញ្ចេតនា​រវាង​អ្នក​ទាំង​២​។ ទិស​នាំ​លាភ ៖ ពាយ័ព្យ តំណម​ទិស ៖ អាគ្នេយ៍​។ ពណ៌​នាំ​សំណាង ៖ ខៀវ​។ អ្នកយក​អាសា ៖ ឆ្នាំកុរ​៕

ឆ្នាំកុរ៖ រាសី​ឡើង​ខ្ពស់ ។ អាកប្បកិរិយា​ម៉ឺងម៉ាត់ ព្យាយាម​ធ្វើការ​ងារ​របស់​អ្នក​ជួយ​ឲ្យ​អ្នកសម្រេច​អ្វី​ក៏ដោយ​ងាយស្រួល​ដូច​ចិត្ត​។ អាស្រ័យ​ដោយ​សមត្ថភាព​ព្យាករណ៍​វិភាគ​ទីផ្សារ​ល្អ អ្នក​មានឱកាស​វិនិយោគ​ធំ ចំណូល​ហូរ​ចូល​មិន​ដាច់​។ មនោសញ្ចេតនា ៖ ជា​ថ្ងៃ​ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ និង​សុភមង្គល​។ ទិស​នាំ​លាភ​៖ លិច តំណម​ទិស ៖ កើត​។ ពណ៌​នាំ​សំណាង ៖ ស​។ ឆ្នាំ​យកអាសា ៖ ឆ្នាំរកា​៕