Home កម្សាន្ត Mew Nittha និ...

Mew Nittha និយាយពីទំនាក់ទំនង Mai Davika និង Ter Chantavith ក្រោយមានពាក្យចចាមអារ៉ាមបង្កាត់ភ្លើងស្នេហ៍!

កន្លងមកធ្លាប់បានធ្លាយពត៌មានក៏ដូចជាពាក្យចចាមអារ៉ាមថា តារាស្រីសម្រស់ផូរផង់នាង Mai Davika និងតារាប្រុស Ter Chantavith កំពុងតែបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាបន្ទាប់ពីសម្តែងរួមគ្នាក្នុងរឿង Chai Mai Jing Ying Tae របស់ស្ថានីយ៍ ONE Channel។

ចំពោះតារាស្រី Mew Nittha វិញនាងបានប្រាប់ថានាងពុំដែលបានជួបនឹង Ter Chantavith ឡើយនាពេលថ្មីៗនេះ ហើយនាងនៅតែបញ្ជាក់ថារវាងនាងនឹងតារាប្រុសរូបនេះគឺត្រឹមតែជាមិត្តនឹងគ្នាតែប៉ុណ្ណោះចាប់តាំងពីស្គាល់គ្នាដំបូងមកម៉្លេះ។ ចំណែកឯពត៌មានថា Mai និង Ter ទាក់ទងស្នេហាជាមួយគ្នានោះ នាងយល់ថាប្រហែលមកពីពួកគេទាំងពីរនាក់រួមការងារជាមួយគ្នាដូចនេះហើយទើបមានភាពស្និតស្នាលជាមួយគ្នា ប៉ុន្តែទំនាក់ទំនងពិតប្រាកដរបស់ពួកគេទាំងពីរនាក់នោះ នាងក៏មិនដឹងដែរ គួរតែសួរសាមីខ្លួនទើបដឹង៕

អត្ថ​បទពាក់ព័ន្ធ ៖

ប្រភព ៖ Thai Star News

អត្ថបទដោយ ៖ ស្រីលុច្ស