Home កម្សាន្ត អីយ៉ា! តិច សុគន្ធ និសា មានដំណឹងល្អអីទៅ​ បានជាសំណព្វចិត្ត កែវ ចាន់និមល ពោលពាក្យដូច្នេះដាក់!!!

អីយ៉ា! តិច សុគន្ធ និសា មានដំណឹងល្អអីទៅ​ បានជាសំណព្វចិត្ត កែវ ចាន់និមល ពោលពាក្យដូច្នេះដាក់!!!

ប្រិយមិត្តទាំងអស់គ្នា​ប្រាកដជាដឹងហើយថាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសអ្នកនាង សុគន្ធ និសា បានរៀបការរួចអស់រយៈពេលជិត២ខែហើយ តែអ្វីដែលធ្វើអោយអ្នកគាំទ្រខកចិត្តនោះគឺពុំដែលឃើញតារាចម្រៀងរូបនេះ បង្ហាញភាពផ្ហែមល្ហែមជាមួយនឹងស្វាមីអោយអ្នកគាំទ្របានឃើញនោះទេ។

តែយ៉ាងណាមិញកាលពីពេលថ្មីៗនេះ តារាចម្រៀង សុគន្ធ និសា បានចូលរួមក្នុងកម្មវិធីប្រគុំតន្រ្តីមួយកន្លែង ក្នុងនោះក៏មានពិធីការិនីអ្នកនាង កែវ ចាន់និមល​ ដែលជាមិត្តភក្ដិសំណប់របស់នាងចូលរួមផងដែរ។ តែអ្វីដែលធ្វើអោយមហាជនចាប់អារម្មណ៍នោះគឺ នៅពេលដែលតារាចម្រៀង សុគន្ធ និសា ច្រៀងចប់ ពិធីការិនី កែវ ចាន់និមល ក៏បានអោយភេសជ្ជៈទៅអ្នកនាងមួយ ហើយក៏បានពោលពាក្យចំអក់ផងដែរថា«និសា ចាប់ផ្ដើមចូលចិត្តរសជាតិជូរហើយ ជាពិសេសនោះគឺរសជាតិក្រូចតែម្ដង»។

ពិតណាស់តាមរយៈពាក្យចំអកឡកឡាយរបស់ពិធីការិនី កែវ ចាន់និយម ទៅមិត្តសំលាញ់មួយឃ្លានោះ បានធ្វើអោយអ្នកគាំទ្រជាច្រើន សង្ស័យនិងសង្ឃឹមថាតារាចម្រៀងដែលទើបតែរៀបការរួចថ្មីថ្មោងខាងលើនេះនឹងមានដំណឹងល្អឆាប់ៗ ព្រោះបើតាមមើលវ័យអ្នកនាងក៏សក្តិសមនឹងមានកូនផងដែរ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី