Home កម្សាន្ត ឈ្មោះកំណើតពីរ...

ឈ្មោះកំណើតពីរោះសោះ ! ហេតុអ្វីបានជាតារាសម្តែងថៃទាំង ៦រូបនេះ សម្រេចប្តូរឈ្មោះភ្លាមៗពេលចូលសិល្បៈ ???

634

ប្រិយមិត្តប្រាកដជាឆ្ងល់ថា ហេតុអ្វីតារាសម្តែងក៏ដូចជាតារាចម្រៀងមួយចំនួន តែងប្រើប្រាស់ឈ្មោះប្លែកៗខ្លះទៀតដាក់ឈ្មោះស្រដៀងនឹងបរទេស? មិនថាតែតារាខ្មែរយើងទេ តារាថៃល្បីៗមួយចំនួនបានប្តូឈ្មោះដើមរបស់ខ្លួនពេលចូលសិល្បៈ ដើម្បីឲ្យអ្នកគាំទ្រងាយស្រួលចាំ ឬក៏ឈ្មោះកំណើតរបស់ពួកគេវែងពេកជាដើម។

យ៉ាងណាម៉ិញតារាស្រីថៃទាំង ៦ដួង ខាងក្រោមនេះសុទ្ធតែធ្លាប់ប្តូរឈ្មោះពេលចូលសិល្បៈភ្លាមៗតែម្តង។ ចង់ដឹងថាជាតារាថៃរូបណាខ្លះនោះ តោះតាមដានទាំងអស់គ្នា ៖

១. Aum Patchrapa

ឈ្មោះពិតរបស់តារាស្រីរូបនេះគឺ Kaimook Chaichuea ហើយកាលនៅតូចគេតែងហៅនាងថា Nan។ បន្ទាប់ពីចូលសិល្បៈ Aum ក៏បានប្តូរឈ្មោះរបស់ខ្លួនមកជា Aum Patchrapa តាមដីការបស់ព្រះ​សង្ឃ​។

២. Pancake Khemanit

ឈ្មោះពិតរបស់ Pancake គឺ Chayanit ហើយកាលនៅតូចគេតែងហៅឈ្មោះហៅក្រៅនាងថា Pan។

៣. Ying Rhatha

កាលនៅពីក្មេងឈ្មោះពិតរបស់តារាស្រីរូបនេះគឺ  Yayaying Weerawan។

៤. Poo Praiya

ឈ្មោះពិតរបស់នាងគឺ  Nataya Lundberg។ ហើយសម្រាប់ឈ្មោះ Praiya នេះគឺជាឈ្មោះដែលអ្នកគ្រប់គ្រង Ae Supachai ដាក់ឲ្យពេលនាងចូលប្រឡូកក្នុងវិស័យសិល្បៈ ។

៥. Pat Napapa

ឈ្មោះពិតរបស់តារាសម្តែងស្រីរូបនេះគឺ Suleepohn Tantrakul ប៉ុន្តែអ្នកគ្រប់គ្រង់របស់នាងបានប្តូរឈ្មោះទៅជា Napapa Tantrakul ដើម្បីឲ្យងាយចាំមាត់។

៦. Chompoo Araya

ឈ្មោះពេញរបស់តារាសម្តែងរូបនេះគឺ Araya Alberta Hargate តែដោយសារតែឈ្មោះនេះវែងពេក នាងក៏សម្រេចប្តូរឈ្មោះមកត្រឹមជា Araya Hargate វិញ។

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ Thaistarnews

អត្ថបទដោយ ៖ បុត្រា

Advertisement - UnitusX