Home កម្សាន្ត ថ្លៃកប់ពពក!!! គ្រាន់តែសម្លៀកបំពាក់របស់ Jannie សមាជិកក្រុម BLACKPINK ស្លៀកនៅក្នុងកម្មវិធី Golden Disc Awards តម្លៃថ្លៃខ្ពស់នឹកស្មានមិនដល់!!

ថ្លៃកប់ពពក!!! គ្រាន់តែសម្លៀកបំពាក់របស់ Jannie សមាជិកក្រុម BLACKPINK ស្លៀកនៅក្នុងកម្មវិធី Golden Disc Awards តម្លៃថ្លៃខ្ពស់នឹកស្មានមិនដល់!!

តារាស្រីចម្រៀងកូរ៉េ Jannie សមាជិកក្រុមចម្រៀង BLACKPINK ដែលនាពេលថ្មីៗនេះនាងបានបង្អូតរាងរបស់ខ្លួនដោយច្រៀង និងរាំនៅក្នុងកម្មវិធី Golden Disc Awards ។ វាជាការពិតថា រាងរបស់នាងគឺធ្វើឲ្យគេច្រណែន និងចង់បាន ។

យ៉ាងណាមិញ សម្លៀកបំពាក់ដែរនាងបានស្លៀកបំពាក់គឺមានម៉ាកថា Balmain គឺមានតម្លៃដល់ទៅ ២០០០ ដុល្លារ ប៉ុន្តែរ៉ូបមួយនេះគឺកាន់តែធ្វើឲ្យរាងរបស់នាងកាន់តែស្អាតថែមមួយកម្រិតទៀត ។ ដោយឡែកអ្នកនិយមលេងបណ្ដាញសង្គមបាននិយាយថា សម្លៀកបំពាក់នេះស្លៀកសមបានតែ Jannie តែប៉ុណ្ណោះ ។

រ៉ូបនេះត្រូវបានគេដាក់ឈ្មោះឲ្យថា Glittered Viscose Blend Minidress ហើយសម្លៀកបំពាក់នោះគឺកម្រនឹងមានអ្នកស្លៀកពាក់ណាស់ ។ ដោយរ៉ូបនេះត្រូវបានធ្វើឡើងដោយក្រណាត់រឹបជាប់នឹងដងខ្លួន ដើម្បីឲ្យរាងនៅលើដងខ្លួនអ្នកស្លៀកលេញចេញរាងស្អាតគ្រប់ជ្រុងជ្រោយ ។ តែចំពោះ Jannie បានស្លៀករ៉ូបនេះដោយមិនទាស់កន្លែងណានោះទេ គឺមើលទៅសមឥតខ្ចោះ ៕

ប្រភព៖ koreaboo

អត្ថបទដោយ៖ សុខអីុម