Home កម្សាន្ត ញាក់សាច់! ក្រ...

ញាក់សាច់! ក្រោយ Trailer និងបទចម្រៀងក្នុងរឿង«ធ្មប់»ចេញមកភ្លាម ស្ដាប់ហើយព្រឺក្បាល!(មានវីដេអូ)

កាលពីម្សិលមិញនេះផលិតកម្មមាតុចក្របានបញ្ចេញ Trailer រឿងដ៏ភ័យនិងរន្ធត់មួយដែលមានចំណងជើងថា«ធ្មប់» ហើយក្នុងនោះក៏មានពិធីការិនីល្បីឈ្មោះកញ្ញា ហ៊ិុន ច័ន្ទនីរ័ត្ន និងតារាសម្ដែងល្បីៗចូលរួមសម្ដែងយ៉ាងច្រើនផងដែរ។

មិនត្រឹមតែប៉ុណ្ណោះនៅក្នុងរឿងនោះក៏មានបទចម្រៀងមួយបទយ៉ាងអន្លុងអន្លោចថែមទៀតផង ដោយបទចម្រៀងនោះមានចំណងជើងថា«ចម្រៀងធ្មប់» ដែលស្ដាប់ទៅព្រឺរោមតែម្ដង។ ពិតណាស់បើយើងងាកទៅមើលសាច់រឿងក្នុងវីដេអូ Trailer ដែលបានបង្ហាញមក ពិតជាគួរអោយចាប់អារម្មណ៍ និងចង់មើលខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថារឿង«ធ្មប់»មួយនេះ នឹងចាក់បញ្ចាំងគ្រប់រោងកុងនៅរាជធានីភ្នំពេញនិងខេត្តសៀមរាបថ្ងៃទី២៥ខែមករា នៅបន្ទាយមានជ័យ៤ថ្ងៃ ទី១ ដល់ទី៤ ខែកុម្ភៈ ២០១៨ នៅបាត់ដំបងចាប់ពី៣ថ្ងៃ ទី២ ដល់ទី៤ ខែកុម្ភៈ ២០១៨ និងនៅកំពង់សោមចាប់ពី៣ថ្ងៃ ទី៩ ដល់ទី១១ ខែកុម្ភៈ ២០១៨។ កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាណា ព្រោះមើលទៅពិតជាល្អមើលខ្លាំងណាស់ បើមិនជឿសាកទៅមើលវីដេអូ Trailer និងបទចម្រៀងខាងក្រោមនេះទៅដឹងហើយ៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេកនិងYoutube របស់ផលិតកម្មមាតុចក្រ

អត្ថបទដោយ៖សីុវលី