Home កម្សាន្ត រឿងភាគថៃជាច្រ...

រឿងភាគថៃជាច្រើនរឿងដែលសម្តែងដោយតារាល្បីៗរបស់ប្រទេសថៃនឹងត្រូវចាក់បញ្ចាំងក្នុងកញ្ចក់ទូរទស្សន៍នាឆ្នាំ 2018 នេះ!

ខ្សែភាពយន្តភាគថៃ តែងត្រូវបាននិយមទស្សនាពីសំណាក់ប្រិយមិត្តយ៉ាងច្រើនកុះករនៅក្នុងតំបន់អាស៊ី ពិសេសអ្នកគាំទ្រសិល្បៈការសម្តែងរបស់ប្រទេសថៃ។ ដូចនេះថ្ងៃនេះយើងនឹងណែនាំរឿងភាគថៃចំនួន ១១ រឿង ដែលនឹងចាក់បញ្ចាំងនៅលើស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃនៅក្នុងឆ្នាំ ២០១៨ នេះ សុទ្ធសឹងតែជាតួប្រកបដោយសមត្ថភាពនិងរូបសម្បត្តិរូបសម្រស់ផងដែរ។

1. រឿង Mae Sue Pak Rai Vs Poo Chai Rot Jud ៖ នេះគឺជាលើកទីពីរហើយដែលនាង Kwan Usamanee និងលោក Porshe Saran សម្តែងជាមួយគ្នាបន្ទាប់ពីអ្នកទាំងពីរត្រូវបានអ្នកទស្សនាពេញចិត្តយ៉ាងខ្លាំងកាលពីខ្សែភាពយន្តមុន។

2. រឿង Por Mod Jao Sanae ៖ ខ្សែភាពយន្តភាគមួយនេះគឺជាប្រភេទរឿងបែបមនោសញ្ចេតនាដែលតួឯកប្រុសគឺលោក Donut Phattarapon និងតារាស្រីសម្រស់ផូរផង់នាង Pim Pimprapa។

3. រឿង Pachorn Montra ៖ នេះគឺជាខ្សែភាពយន្តបែបអាថ៌កំបាំងអំពីត្បូងពណ៌ផ្កាឈូក ដែលចូលរួមសម្តែងដោយលោក Weir Sukollawat និង Bow Maylada។

4. រឿង Look Mai Lai Sontaya ៖ ខ្សែភាពយន្តភាគមួយនេះគឺជានិយាយអំពីស្នេហារវាងតួឯកប្រុសដែលមិនមែនជាមនុស្សធម្មតា ជាមួយនឹងនារីម្នាក់ ដែលសម្តែងដោយ Sean Jindachot និង Pim Pimprapa។

5. រឿង Sa Kao Duen ៖ នេះគឺជាខ្សែភាពយន្តដែលត្រូវបានផលិតករលើកយកមកផលិតម្តងទៀត ដែលសម្តែងដោយ New Wongsakorn និង Bow Maylada

6. រឿង Petch Roi Ruk ៖ នេះគឺជាលើកទីពីរហើយដែល Big M Likit និង Green Atsada សម្តែងរួមគ្នា។

7. រឿង Sampathan Huajai ៖ នេះគឺជាលើកទីមួយហើយដែលលោក Weir Sukollawat សម្តែងជាមួយនឹង Thisa Varitthisa។

8. រឿង Nang Rai ៖ ខ្សែភាពយន្តនេះត្រូវសម្តែងដោយ Now Tisanart និង kitkong Khamkrith។

9. រឿង Rabam Marn ៖ ខ្សែភាពយន្តភាគមួយនេះត្រូវបានសម្តែងដោយ Vee Veeraparb, Katreeya English, Preaw Tussaneeya និង Bank Artith។

10. រឿង Sai Lohit ៖ រឿងមួយនេះត្រូវបានផលិតករលើកយកមកផលិតម្តងទៀតដែលសម្តែងដោយ Porshe Saran និង Now Tisanart។

11. រឿង Nang Thip ៖ ខ្សែភាពយន្តមួយនេះសម្តែងដោយតាល្បីៗជាច្រើនដួង រួមមាន Pooklook Fonthip, Min Pechaya, Mookda Narinrak និងតារាប្រុសលោក Om Akkapan៕

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ Thai Star News

អត្ថបទដោយ ៖ ស្រីលុច្ស