Home ហោរាសាស្រ្តប្រចាំថ្ងៃ ជោគជតារាសីចំពោះ ថ្ងៃ​ ច័ន្ទ ទី ១៥ ខែ មករា ឆ្នាំ ២០១៨

ជោគជតារាសីចំពោះ ថ្ងៃ​ ច័ន្ទ ទី ១៥ ខែ មករា ឆ្នាំ ២០១៨

ឆ្នាំជូត៖ រាសី​ឡើង​ខ្ពស់​។ ការងារ​រក្សាបាន​ស្ថាន​ភាពល្អ មានឱកាស​ពង្រីក​ស្នាដៃ​របស់ខ្លួន​។ ចំណូល​មាន​បន្ថែម​ច្រើន អាច​វិនិយោគ​តែ​មិនត្រូវ​លោភលន់​។ មនោសញ្ចេតនា មាន​មនុស្ស​តាម​ស្រឡាញ់​អ្នក ប្រសិន​អ្នក​ក៏មាន​មនោសញ្ចេតនា​ចំពោះ​គេ​ដែរ នោះ​គួរ​បើក​ចិត្ត​ផ្តល់ឱកាស​ឲ្យ​គេ​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕​

ឆ្នាំឆ្លូវ៖ រាសី​ឡើង​ខ្ពស់​។​ការងារ​មានឱកាស​ច្រើន​ដើម្បី​រីកចម្រើន សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ថ្មីៗ​។ ថ្ងៃនេះ​អាច​វិនិយោគ​បានល្អ តែ​ត្រូវ​គិតពី​សុវត្ថិភាព កុំ​លោភលន់ ទោះបី​បាន​ចំណេញ​តិច តែ​ហានិភ័យ​ក៏​ទាប​។ មនោសញ្ចេតនា​ប្រសិន​ទំនាក់ទំនង​អ្នក​ទាំង​២ បាន​ទុំ​ជោរ​នោះ​គួរ​ប្រកាស​ឲ្យ​ចាស់ទុំ​បានដឹង​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

ឆ្នាំខាល៖ រាសី​ស្រុតចុះ​។ ការងារ​រង​សម្ពាធ​ធំ ហើយ​ថែមទាំង​ពុំមាន​ការយោគយល់​លើកទឹកចិត្ត​របស់​មនុស្ស​គ្រប់គ្នា នាំ​ឲ្យ​អ្នកមាន​អារម្មណ៍​នឿយណាយ​តានតឹង​។ ចេញ​ក្រៅ​មិនត្រូវ​យកតាម​ខ្លួន​ច្រើ​នូវ​លុយកាក់ ឬ​ទ្រព្យ​មានតម្លៃ​។ មនោសញ្ចេតនា ងាយ​មានរឿង​មួម៉ៅ​ដាក់​គូស្នេហ៍ ធ្វើ​ឲ្យ​អ្នក​ទាំង ២ បែរខ្នង​ដាក់គ្នា​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នកយក​អាសា ឆ្នាំរោង​៕

ឆ្នាំថោះ៖ រាសី​ល្អ​មធ្យម​។ ការងារ​ប្រព្រឹត្តទៅ​ជាធម្មតា ទោះបី​សមិទ្ធផល​ពុំទាន់​បាន​ដូច​ការសង្ឃឹម តែ​អ្នក​ត្រូវ​បន្ត​ប្រឹងប្រែង​ទៀត​។ ប្រសិន​មាន​មនុស្ស​ដែល​ពុំមាន​ទំនាក់ទំនង​យូរ​មកហើយ​មកសុំ​ខ្ចីប្រាក់ អ្នក​ត្រូវ​រក​វិធី​បដិសេធ​។ មនោសញ្ចេតនា​អ្នក​ទាំង​២​មាន​ភាពសុខដុមរមនា​នឹង​គ្នា​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំរោង​៕

ឆ្នាំរោង៖ រាសី​ឡើង​ខ្ពស់​។ ការងារ​រីកចម្រើន​ល្អប្រសើរ គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​រលូន ត្រូវបាន​ថ្នាក់លើ​ស្រឡាញ់​ពេញចិត្ត អ្នក​រួម​ការងារ​គាំទ្រ​។ រាល់​ផែនការ​ហិរញ្ញវត្ថុ ដំណើរការ​ដោយ​ជោគជ័យ​នាំមក​នូវ​ខ្ទង់​ចំណូល​ល្អ​។ មនោសញ្ចេតនា ការយកចិត្តទុកដាក់​ថែទាំ​របស់​មនុស្ស​ជាទី​ស្រឡាញ់​ជា​ថាមពល​ជួយ​អ្នក​ឲ្យ​ឆ្លង​ផុត​ការលំបាក​ក្នុង​ជីវិត​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង​ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

ឆ្នាំម្សាញ់៖ រាសី​ស្រុតចុះ​។ កុំ​ប៉ះទង្គិច​ជាមួយ​អ្នក​រួម​ការងារ នឹងមិន​អំណោយផល​ល្អ​ដល់​ខ្លួន​អ្នក​។ ត្រូវ​ចេះ​ត្បិតត្បៀត​ការចំណាយ កុំ​ចាយ​លើស​ចំណូល​របស់ខ្លួន​។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​ធំ​នាំ​ឲ្យ​មនោសញ្ចេតនា​របស់​អ្នក​ទាំង​២ ប្រឈម​ហានិភ័យ​បែកបាក់​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

ឆ្នាំមមី៖ រាសី​ស្រុតចុះ​។ ការងារ​មិន​សម្រេចបាន​ដូច​ចិត្ត ទោះបី​មានឱកាស​តែ​ពិត ឬ​ក្លែងក្លាយ​មិនទាន់​ច្បាស់ ដូច្នេះ​ត្រូវ ប្រយ័ត្នប្រយែង​។ វិនិយោគ​មិន​សមស្រប គួរ​រង់ចាំ​ឱកាស​ថ្មី​។ មនោសញ្ចេតនា អ្នក​ទាំង​២​មានការ​ខ្វែងគំនិត ឈ្លោះប្រកែក​គ្នា​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិស​ត្បូង​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

ឆ្នាំមមែ៖ រាសី​ល្អ​មធ្យម​។ ការងារ​រវល់​ធ្វើ​ឲ្យ​អ្នក​តានតឹង នឿយហត់ ត្រូវ​នឹងនរ​ឡើងវិញ រៀបចំ​ពេលវេលា​ឲ្យ​សមស្រប​គ្រប់យ៉ាង​នឹង​បាន​រៀបរយ​។ ចាយវាយ​ត្រូវមាន​ផែនការ កុំ​ខ្ជះខ្ជាយ​មិនដឹង​ទិស​តំបន់ អ្នកនឹង​ស្តាយក្រោយ​។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​រីករាយ​នៅក្បែរ​មនុស្ស​ជាទី​ស្រឡាញ់​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

ឆ្នាំវក៖ រាសី​ល្អ​មធ្យម​។ កា​ងារ​ទោះបី​រវល់ តែបើ​ចេះ​រៀបចំ​ឲ្យ​ស្រួលបួល អ្នក​នៅតែ​អាច​សម្រេច​យ៉ាង​ល្អ​បំផុត​។ ថ្ងៃនេះ​អាចមាន​រឿង​ថ្មី​ចម្លែក​ទាក់ទាញ​ចិត្ត​ឲ្យ​អ្នកចំណាយ​ប្រាក់​យ៉ាងច្រើន​។ មនោសញ្ចេតនា ពិបាក​មាន​ទ្សនៈ​ត្រូវ​គ្នា នាំ​ឲ្យ​អ្នក​ទាំង​២​មានការ​ឈ្លោះប្រកែក​គ្នា​ជាប្រចាំ​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

ឆ្នាំរកា៖ រាសី​ល្អ​មធ្យម​។ ការងារ​មានឱកាស​ពង្រីក​សហប្រតិបត្តិ​ការ​ជាមួយ​ដៃគូ ការលំបាក​តែងមាន​អ្នក​ជួយ​ជ្រោមជ្រែង​។ ចំណាយ​ប្រាក់​ទទួលភ្ញៀវ​ក៏​ជា​វិធី​វិនិយោគ​សម្រាប់​អនាគត​ការងារ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំចរ​៕

ឆ្នាំច៖ រាសី​ស្រុតចុះ​។ សម្ពាធ​ការងារ​ធំ ជួប​ការលំបាក​ច្រើន​ធ្វើ​ឲ្យ​អ្នក​វិលវល់ ត្រូវ​នឹងនរ សុទិដ្ឋិនិយម​ទើប​រក​ទិស​ដោះស្រាយបាន​។ ថ្ងៃនេះ​ងាយ​មានរឿង​រំខាន​ចិត្ត​ព្រោះតែ​លុយកាក់​។ មនោសញ្ចេតនា អ្នក​ខំប្រឹងប្រែង​ចូល​កៀក​នឹង​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ តែ​គេ​ហាក់​ពុំមាន​មនោសញ្ចេតនា ចំពោះ​អ្នកធ្វើ​ឲ្យ​អ្នក​ឈឺចាប់​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ​នាំ​សំណាង ពណ៌​ក្រហម​។ អ្នកយក​អាសារ​ឆ្នាំម្សាញ់​៕

ឆ្នាំកុរ៖ រាសី​ស្រុតចុះ​។ ការងារ​នឿយណាយ​អសកម្ម ដោយសារ​ការប្រឹងប្រែង​របស់ខ្លួន​ពុំទាន់​ត្រូវបាន​ទទួលស្គាល់ ត្រូវ​ពង្រឹងស្មារតី​ប្រមូលផ្តុំ​ក្នុង​ការងារ​ពេលវេលា​នឹង​ជា​ចម្លើយ​ល្អ​បំផុត​។ ថ្ងៃនេះ​ត្រូវ​ប្រយ័ត្ន​ជាប់អន្ទាក់​រឿង​លុយកាក់​។ មនោសញ្ចេតនា ពុំ​ល្អប្រសើរ ងាយ​កើតមាន​ការឈ្លោះប្រកែក​គ្នា​។ ទិស​នាំ​លាភ ទិស​ខាងលិច តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕