Home កម្សាន្ត មែនលេងសើចណា !...

មែនលេងសើចណា !តារាចម្រៀង Original ថេណា ទិញរថយន្តស៊េរីទំនើបតម្លៃសុទ្ធតែរាប់ម៉ឺនដុល្លារឯណោះ!

តារាចម្រៀងប្រុស Original song ដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងច្រើនកុះករពីសំណាក់ទស្សនិកជន ជាពិសេសពីសំណាក់មិត្តយុវវ័យនាពេលសម័យថ្មីតែម្តងនោះគឺលោក ថេណា សម្រាប់តារាប្រុសរូបសង្ហារម្នាក់នេះ បានធ្វើអោយអ្នកគាំទ្រមានការស្រលាញ់នឹងចូលចិត្តជាខ្លាំងពីសម្លេងរបស់លោកនឹងចរិករបស់លោកផងដែរ។

- Advertisement -

ក្នុងនោះដែរ អ្វីដែលធ្វើអោយអ្នកគាំទ្រមានការចាប់អារម្មណ៏ជាខ្លាំងនោះ ដោយកាលពីពេលថ្មីៗកន្លងមកនេះគេបានសង្កេតឃើញថានៅក្នុងបណ្តាញសង្គមគណនីហ្វេសប៊ុករបស់លោកបានបង្ហោះឡានស៊េរីថ្មីមួយគ្រឿងដែលទើបនឹងទិញ មានតម្លៃដល់ទៅជាង ៣​ម៉ឺនដុល្លារឯណោះ។

ពាក់ព័ន្ធនឹងការទិញរថយន្តរបស់លោក ថេណា បានធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងនឹងបានសរសើរលោកមិនដាច់ពីមាត់ថាលោក នៅក្មេងសោះតែមានសម្ថតិភាពអាចទិញឡានដែលមានតម្លៃថ្លៃបែបនេះបានសោះ យ៉ាងណាមិញចង់ដឹងកាន់តែច្បាស់ សូមទស្សនារូបភាពនៅខាងក្រោមទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ គីមស្រេង

Advertisement - UnitusX