Home កម្សាន្ត រឿងភាគថ្មីដែល...

រឿងភាគថ្មីដែលសម្តែងដោយតារាស្រី Janie Tienphosuwan សម្រេចផ្អាកការថតភ្លាមៗដោយសារតែ…..

ខ្សែភាពយន្តភាគថៃដែលមានចំណងជើងថា ” Rang Ngao Rang Kaen ” បានសម្រេចផ្អាកការថតភ្លាមៗដោយសារតែមានបញ្ហាមួយចំនួន។ ផលិតករប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃលោក Nong Arunosha បានបញ្ជាក់ថាខ្សែភាពយន្តនេះនឹងត្រូវពន្យារពេលនៃការថតព្រោះតែ អ្នកដឹកនាំរឿង Term Chanintron មានបញ្ហាភ្នែកធ្ងន់ធ្ងរត្រូវបញ្ចូនទៅសម្រាកនៅឯមន្ទីពេទ្យ។ ជាមូលហេតុដែលផលិតកម្មត្រូវបិទទ្វារមួយរយៈ ទាំងដែលសាច់រឿងទើបតែថតបាន ៣០%។

Term Chanintron មិនមែនត្រឹមតែមានតួនាទីជាអ្នកដឹកនាំនោះទេ ប៉ុន្តែគាត់ក៏ជាអ្នកនិពន្ធស្គ្រីបទាំងមូលសម្រាប់ខ្សែភាពយន្តនេះផងដែរ។ តារាសម្តែងទាំងអស់យល់ថា អ្នកដឹកនាំរឿងរូបនេះធ្លាក់ខ្លួនឈឺដោយសារតែខិតខំធ្វើការខ្លាំងពេក។ ទោះបីជាយ៉ាងណាលោក Nong បានបញ្ចាក់ថា ផលិតកម្មនឹងចាប់ផ្តើមថតជាថ្មីម្តងទៀតក្នុងពេលឆាប់ៗ សូមប្រិយមិត្តរង់ចាំតាមដានខ្សែភាពយន្តភាគថ្មីនេះទាំងអស់គ្នា៕

 

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Thaistarnews

អត្ថបទដោយ៖ បុត្រា