Home សុខភាព នឹងសម្រស់ កំពុងតែកង្វល់ចិត្តនឹងស្នាមសង្វារដែលកើតមានតាមដងខ្លួនមែនទេ? តោះមករកដំណោះស្រាយបែបធម្មជាតិខាងក្រោមនេះ..!!

កំពុងតែកង្វល់ចិត្តនឹងស្នាមសង្វារដែលកើតមានតាមដងខ្លួនមែនទេ? តោះមករកដំណោះស្រាយបែបធម្មជាតិខាងក្រោមនេះ..!!

កំពុងតែកង្វល់ចិត្តនឹងស្នាមសង្វារដែលកើតមែនតាម ភ្លៅ កំភួនដៃ នឹងក្បាលពោះមែនទេ?​ ស្បែកដងខ្លួនដែលធ្លាប់តែមានភាពហាប់ណែន ទន់រលោងរបស់អ្នកនឹងបាត់បង់សម្រស់ នៅពេលដែលកើតមានងសង្វារតាមកន្លែងផ្សេងៗនៃរាងកាយ ហើយនេះក៏ធ្វើមិត្តនារីៗលែងមានជំនឿចិត្តក្នុងការស្លៀកពាក់បញ្ចេញសាច់ដូចមុនទៀតដែរ។ ហើយសង្វារនេះមិនមែនកើតសម្រាប់តែស្រ្ដីដែលសម្រាលកូនរួចនោះឡើយ សូម្បីតែមិត្តនារីៗដែលមានការឡើងចុះនៃទម្ងន់ឆាប់រហ័សក៏អាចបែកសង្វារតាមដងខ្លួនផងដែរ។ ដើម្បីកំចាត់នូវបញ្ហាសម្រស់មួយនេះ តោះមកអនុវត្តន៍រូបមន្ដធម្មជាតិងាយៗ ធ្វើដោយខ្លួនឯងនៅផ្ទះក៏បានខាងក្រោមនេះទាំងអស់គ្នា៖

-រូបមន្ដក្រូចឆ្មា៖ ដោយនៅក្នុងក្រូចឆ្មាមានវីតាមីនc ដែលល្អដល់សភាពស្បែកឲស្រស់ស្អាតនិងអាចជួយជម្រុះកោសិកាចាស់ៗនៃស្បែកដែលងាប់ឲចេញពីរាងកាយ។ ដូចនេះយើងអាចប្រើប្រាស់ទឹកក្រូចឆ្មាមកលាបត្រង់កន្លែងបែកប្រះសង្វារជាប្រចាំ នោះអ្នកនឹងឃើញសភាពស្បែកចាប់ផ្ដើមមានភាពទន់ស្រស់ថ្លា និងរលុបបាត់ស្នាមសង្វារបន្ដិចម្ដងៗ។

-រូបមន្ដប្រទាលកន្ទុយក្រពើរ៖ ដោយគ្រាន់តែយកសាច់ថ្លាៗដ៏ត្រជាក់ទន់ល្មើយ របស់រុក្ខជាតិប្រទាលមកលាបត្រង់កន្លែងមានសង្វារប្រះបែកនៃរាងកាយ ម៉ាស្សាថ្នម ទុកឲវាតឹងណែនរយៈពេល២០នាទី សឹមលាងចេញ។ អ្នកនឹងឃើញសភាពស្បែកមានការប្រែប្រួលស្រស់ស្អាតបន្ដិចម្ដងៗ ដោយលាបជាប្រចាំ១ថ្ងៃ២ដង ព្រឹកនិងល្ងាច។

 – រូបមន្ដពងមាន់៖ ដោយយើងយកពងមាន់១ឬ២គ្រាប់តាមបរិមាណកន្លែងសង្វារដែលមាន ហើយគោះយកតែផ្នែកពណ៌សនៃស៊ុត កូរវាឲខាប់ស្អិតល្អ យកមកលាបបំពោកត្រង់កន្លែងមានបែកសង្វារទុកទល់វាមានអារម្មណ៍ថាវាចាប់ផ្ដើមស្ងួតរឹង សឹមលាងនឹងទឹកត្រជាក់ចេញ។ បន្ទាប់មកអ្នកអាចបន្ថែមសំណើមស្បែកត្រង់កន្លែងបែកសង្វារឲទន់ល្មើយ ឆាប់ក្លាយមកជាសភាពស្បែកតឹងណែនវិញជាមួយនឹងប្រេងអូលីវជាការស្រេច អាចអនុវត្តន៍បាន៣ឬ៤ដងក្នុងមួយសប្ដាហ៍។

អត្ថបទពាក់ព័ន្ធ៖

ប្រភព​៖​ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ