Home កម្សាន្ត ក្ដៅៗ!! តួឯកប...

ក្ដៅៗ!! តួឯកប្រុសស្រីល្បីឈ្មោះលោក Mario និងនាង Kimberly នឹងសម្ដែងរឿងរួមគ្នាជាលើកដំបូង ថែមគ្រងឈុតបុរាណទៀត តោះទៅទស្សនាទិដ្ឋភាពការថត….

696

ក្ដៅៗ!! តួឯកប្រុសស្រីជួរមុខកំពុងមានប្រជាប្រិយភាពនិងឈ្មោះល្បីល្បាញក្នុងវិថីការសម្ដែងក្នុងប្រទេសថៃលោក Mario Maurer និងនាង Kimberly Ann Voltemas បាននេះបានសម្ដែងជាតួឯកប្រុសស្រីរួមគ្នាក្នុងរឿងភាគថ្មីរបស់ប៉ុស្ដិ៍ទូរទស្សន៍លេខ៣ថៃ។ ដែលនេះគឺជារឿងភាគដំបូងរបស់តារាប្រុសស្រីទាំងពីរដួងនេះក្នុងការចាប់ដៃគូសម្ដែងរួមគ្នានៅក្នុងរឿង ทองเอก หมอยา ท่าโฉลง  ថែមទាំងជារឿងបែបបុរាណកាលថែមទៀតផង។ ហើយរូបភាពខាងក្រោមនេះគ្រាន់តែជាការថតគម្របរឿងតែប៉ុណ្ណោះ គឺមិនទាន់មានជាខ្សែរឿងឲអ្នកទស្សនាបានមើលនោះឡើយ។ ប៉ុន្ដែគ្រាន់តែមើលមុខតួឯកប្រុសស្រីនិងស្នាមញញឹមរបស់តារាប្រុសស្រីក្នុងគម្របរឿង ក៏អាចដឹងថារឿងថ្មីរបស់ពួកគេនេះពិតជាធ្វើឲអ្នកទស្សនាផ្ទុះសំណើចជាមួយការកំប្លុកកំប្លែងបានជាមិនខាន។ តោះទៅទស្សនារូបភាពការថតគម្របរឿងថ្ងៃដំបូងរបស់ពួកគេ៖

 

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ

Advertisement - UnitusX