Home ហោរាសាស្រ្តប្រចាំថ្ងៃ ជោគជតារាសីចំព...

ជោគជតារាសីចំពោះ ថ្ងៃ​ ពុធ ទី ៣១ ខែ មករា ឆ្នាំ ២០១៨

283

ឆ្នាំជូត៖ រាសី​ល្អ​មធ្យម​។ ការងារ ត្រូវ​អត់ធ្មត់ កុំ​បង្ក​ការប៉ះទង្គិច​ពាក្យសម្តី​ជាមួយ​អ្នកដទៃ នាំ​ឲ្យ​ខូចប្រយោជន៍​ខ្លួនឯង​។ ចំណូល​ធម្មតា ពុំមាន​អ្វី​លើសពី​បច្ចុប្បន្ន​។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល​។ ទិស​នាំ​លាភ ទិស​ខាងលិច តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នកយក​អាសា ឆ្នាំរកា​៕​

ឆ្នាំឆ្លូវ៖ រាសី​ល្អ​មធ្យម​។ ការងារ រីកចម្រើន​ល្អ ត្រូវ​ប្រឹងប្រែង​ថែមទៀត ដើម្បី​ឈានទៅ​កាន់តែ​ខ្ពស់​។ ឱកាស​រកប្រាក់​ពុំមាន ចូរ​រក្សា​ចំណូល​ឲ្យ​ស្ថិរភាព​។ មនោសញ្ចេតនា ល្អប្រសើរ កក់ក្តៅ​។ ទិស​នាំ​លាភ ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ​។ អ្នកយក​អាសា ឆ្នាំជូត​៕

ឆ្នាំខាល៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវ​ប្រមូលផ្តុំ​ចិត្តគំនិត កុំ​ធ្វេសប្រហែស ព្រោះ​ងាយ​កើតមាន​កំហុស​ត្រូវ​សង​ដោយ​លុយកាក់​។ ចំណូល​ធ្លាក់ចុះ ចាយវាយ​ត្រូវ​សន្សំសំចៃ​។ មនោសញ្ចេតនា ងាយ​កើតមាន​ការឈ្លោះប្រកែក ដោយសារ​រឿង​មិនគួរ​កើតមាន​។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

ឆ្នាំថោះ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ គ្រប់យ៉ាង​សុទ្ធតែ​អាច​សម្រេច​ជោគជ័យ​។ ថ្ងៃនេះ​អ្នកមាន​ឱកាស​ច្រើន​ដើម្បី​រក​ចំណូល​ថែម​យ៉ាង​ល្អ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​គួរ​ព្យាយាម​ជួបជុំ​មិត្តភក្តិ ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​គ្រប់គ្នា​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

ឆ្នាំរោង៖ រាសី​ឡើង​ខ្ពស់​។ ការងារ ទោះបី​មាន​សម្ពាធ​ធំ​តែ​ចុងក្រោយ​នៅតែ​ត្រូវបាន​អ្នករៀបចំ​ដោយ​រៀបរយ​។ យីអ៊ុន​ឡើង អាចមាន​ឱកាស​បង្កើន​ចំណូល​។ មនោសញ្ចេតនា គួរ​សម្តែង​មនោសញ្ចេតនា​របស់ខ្លួន ចំពោះ​ដៃគូ​អ្នកនឹង​បាន​ចម្លើយ​យ៉ាង​ពេញចិត្ត​។ ទិស​នាំ​លាភ​ពាយ័ព្យ តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ , ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

ឆ្នាំម្សាញ់៖ រាសី​ស្រុតចុះ​។ ការងារ គ្រប់យ៉ាង​ដាច់ខាត​ត្រូវ​ពិចារណា​ឲ្យ​ល្អិតល្អន់ ចៀសវាង​សម្រេចចិត្ត​ក្នុងពេល​ឆេវឆាវ​។ ចំណូល​ស្ថិរភាព តែ​ក៏ត្រូវ​ប្រយ័ត្ន​កុំ​ខ្ជះខ្ជាយ​។ មនោសញ្ចេតនា គួរ​លៃ​ពេល​នៅ​ជុំគ្នា​ឲ្យ​បាន​ច្រើន ទើប​មនោសញ្ចេតនា​រឹងមាំ មិន​រង្គោះរង្គើ​។ ទិស​នាំ​លាភ ទិសឦសាន តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នកយក​អាសា ឆ្នាំខាល​៕

ឆ្នាំមមី៖ រាសី​ល្អ​មធ្យម​។ អ្នករៀន​សូត្រ​ពិបាក​សម្រេចបាន​លទ្ធផល​ល្អ​, ត្រូវ​ប្រឹងប្រែង​ជាងនេះទៀត​។ មានឱកាស​វិនិយោគ​ល្អ អាស្រ័យ​ដោយ​មិត្តភក្តិ​នាំមក​ឲ្យ​។ មនោ​ស​ញ្ចេ​ត​ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា​។ ទិស​នាំ​លាភ ទិសខាងកើត តំណម​ទិស​ជើង​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

ឆ្នាំមមែ៖ រាសី​ស្រុតចុះ​។ ការងារ មិន​អំណោយផល​ល្អ ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​តានតឹង​។ វិនិយោគ​ពិបាក​រកឃើញ​ទិស​តំបន់​, ល្អ​បំផុត​មិនត្រូវ​ប្រថុយ​។ មនោសញ្ចេតនា ងាយ​ដោយសារតែ​ការងារ ធ្វើ​ឲ្យ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​រវាង​អ្នក និង​គូស្នេហ៍​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង​, តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

ឆ្នាំវក៖ រាសី​ឡើង​ខ្ពស់​។ ការងារ ជួប​ការលំបាក និង​តែងមាន​សាច់ញាតិ ឬ​មិត្តភក្តិ​ជួយ​ជ្រោមជ្រែង គ្រប់យ៉ាង​ចុងក្រោយ​ក៏​ត្រូវបាន​ដោះស្រាយ​ដោយ​រលូន​។ រាល់​ខ្ទង់​វិនិយោគ បានផ្តល់​ចំណូល​យ៉ាង​ល្អ​។ មនោសញ្ចេតនា​ឈាន​ថែម​មួយ​ជំហាន​វែង​ក្នុង​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ដែល​ខ្លួន​ស្រឡាញ់​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ​។ អ្នកយក​អាសា ឆ្នាំកុរ​។​

ឆ្នាំរកា៖ រាសី​ល្អ​មធ្យម​។ ការងារ រីកចម្រើន​ល្អ អ្នក​អាច​ពង្រីក​យោបល់ ចំណូលចិត្ត ដើម្បី​សម្រេចបាន​ស្នាដៃ​ខ្ពស់​។ អាច​វិនិយោគ តែ​មិនត្រូវ​ផ្សងគ្រោះថ្នាក់​។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល​។ ទិស​នាំ​លាភ ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម , ស្វាយ​។ អ្នក​យកអាសា​ឆ្នាំមមី​៕

ឆ្នាំច៖ រាសី​ស្រុតចុះ​។ ការងារ នឹង​ជួប​ការលំបាក​ច្រើន ត្រូវ​ប្រមូលផ្តុំ​កម្លាំងកាយ​ចិត្ត​ដើម្បី​ដោះស្រាយ​។ ពុំ​មានឱកាស​វិនិយោគ ល្អ​បំផុត​គួរ​នៅ​ស្ងៀម​រង់ចាំ​ឱកាស​ថ្មី​។ មនោសញ្ចេតនា នឹង​កើតមាន​ទំនាស់​ច្រើន រវាង​អ្នក​ទាំង​២ , ត្រូវ​ព្យាយាម​រក​វិធី​ដោះស្រាយ​។ ទិស​នាំ​លាភ ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

ឆ្នាំកុរ៖ រាសី​ស្រុតចុះ​។ ការងារ ងាយ​កើតមាន​កំហុស ដូច្នេះ​ត្រូវ​ភ្លឺស្វាង​ក្នុង​គ្រប់ការ​សម្រេចចិត្ត​។ វិនិយោគ​មិន​អំណោយផល​ល្អ មិនត្រូវ​ប្រថុយប្រថាន​។ មនោសញ្ចេតនា ពិបាក​ចុះសម្រុង​គ្នា​ក្នុង​រឿង​មនោសញ្ចេតនា​រវាង​អ្នក​ទាំង​២​។ ទិស​នាំ​លាភ ទិស​ខាងត្បូង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នកយក​អាសា ឆ្នាំវក​៕

Advertisement - UnitusX