Home សុខភាព នឹងសម្រស់ ហេតុការណ៍មួយច...

ហេតុការណ៍មួយចំនួនដែលកើតឡើងលើខ្លួនអ្នកប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់…!

57

ការគេងគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់រាងកាយ ព្រោះថាយើងមិនមែនត្រូវការតែម្ហូបនិងបាយមួយមុខសម្រាប់ទ្រទ្រង់ទេ។ រាងកាយរបស់យើងត្រូវការសម្រាកដោយផ្អាកដំណើរការធ្វើចលនាយ៉ាងហោចណាស់ឲ្យបាន៨ម៉ោងដែរក្នុងមួយថ្ងៃ។ បើសិនជាអ្នកមិនបានគេងឲ្យបានគ្រប់ម៉ោងឬក៏គេងមិនបានដិតដល់ទេនោះ វាអាចបណ្តាលឲ្យមានអាការៈមួយចំនួនដែលអាចធ្វើឲ្យអ្នកចុះខ្សោយបាន។ ខាងក្រោមនេះគឺជារោគសញ្ញាដែលកើតឡើងលើខ្លួនអ្នកបន្ទាប់ពីអ្នកមិនបានគេងគ្រប់គ្រាន់៖

-ក្រោយពី២៤ម៉ោងអ្នកអាចនឹងមានបញ្ហាទៅលើការផ្តោតលើអ្វីមួយដូចជាការងារឬក៏ធ្វើការផ្សេងៗ។

-ក្រោយពី៣៦ម៉ោង អ្នកអាចនឹងមានភាពតានតឹងដោយសារតែមិនសូវមានការចងចាំឲ្យបានល្អ។

-ក្រោយពីរយៈពេល៤៨ម៉ោង នោះរាងកាយអ្នកចាប់ផ្តើមឈឺបានយ៉ាងងាយស្រួល។

-ក្រោយពី៧២ម៉ោង អ្នកនឹងមានអារម្មណ៍ថាជុំវិញខ្លួនគឺមានភាពរញ៉េរញ៉ៃ ឬអាចហៅថាមានភាពឆេវឆាវ។

ដូច្នេះសូមប្រយ័ត្នប្រយែងព្រោះវាមិនត្រឹមតែប៉ះពាល់ដល់សុខភាពរបស់អ្នកតែមួយមុខគត់ទេវាអាចប៉ះពាល់ទៅដល់ផ្នែកអារម្មណ៍របស់អ្នកថែមទៀតផង។

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Futusion

អត្ថបទដោយ៖ កញ្ញា ហ្សូលី