Home សុខភាព នឹងសម្រស់ អាហារ៥យ៉ាងដែល...

អាហារ៥យ៉ាងដែលជួយវាយប្រហារជម្ងឺបាក់ទឹកចិត្ត…!

159

ថ្វីត្បិតតែជម្ងឺបាក់ទឹកចិត្តគឺជាជម្ងឺផ្នែកខាងក្នុងដែលត្រូវការការព្យាបាលពិបាកបំផុត។ ប៉ុន្តែកាលណាដែលពួកគេមានជម្ងឺជាក់ស្តែងគឺត្រូវការអាហារដើម្បីបំប៉នទៅដល់រាងកាយនិងសុខភាពរបស់អ្នកជម្ងឺដូចគ្នា។ អ្វីដែលសំខាន់ អាហារមួយចំនួនអាចទំនុកបំរុងទៅដល់ទឹកចិត្តអ្នកជម្ងឺថែមទៀតផង។ ឧទាហរណ៍ថា នៅពេលដែលអ្នកមានអារម្មណ៍ថាធុញថប់ អ្នកច្បាស់ជាត្រូវការអាហារសម្រន់ដើម្បីបំបាត់អាការៈទាំងនោះហើយ។ ដូច្នេះហើយវាមានភាពស្រដៀងទៅនឹងជម្ងឺបាក់ទឹកចិត្តដូចគ្នា ដែលអាហារនៅខាងក្រោមអាចជួយបន្សាបទៅដល់ផ្នែកអារម្មណ៍របស់ពួកគេដូចគ្នា។

១. សណ្តែកដីវ៉លណាត់៖ វាគឺជាធនធានមួយដ៏ល្អសម្រាប់សុខភាពបេះដូងដោយសារតែវាមានសារធាតុប្រូតេអ៊ីនដែលជួយបន្ធូរទៅដល់ជម្ងឺ។

២. ត្រីសំបូរខ្លាញ់៖ ខ្លាញ់ត្រីគឺជាខ្លាញ់បែបធម្មជាតិដែលល្អបំផុតហើយវាក៏ជួយទៅដល់ខួរក្បាលឲ្យមានភាពភ្លឺថ្លានិងសម្រាក។

៣. តែបៃតង៖ វាសំបូរទៅដោយសារធាតុអែនទីអុកស៊ីឌែនដែលប្រឆាំងទៅនឹងជម្ងឺបាក់ទឹកចិត្តហើយវាក៏ជួយបន្ធូរអារម្មណ៍តប់ប្រមល់បានខ្លះដែរ។

៤. រមៀត៖ វាល្បីថាប្រើប្រាស់ច្រើននៅប្រទេសថៃនិងឥណ្ឌាព្រោះវាជួយទៅដល់រាងកាយរបស់យើងបានច្រើនគួរសម។

៥. សូកូឡាខ្មៅ៖ ជួយសម្រួលសរសៃឈាមនិងធ្វើឲ្យវាដើរបានយ៉ាងស្រួល។

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Futusion

អត្ថបទដោយ៖ កញ្ញា ហ្សូលី