Home សុខភាព នឹងសម្រស់ ប្រើប្រាស់ស្ល...

ប្រើប្រាស់ស្លឹក…នេះដើម្បីបំបាត់រាល់បញ្ហាដែលមាននៅលើផ្ទៃមុខ…!

បញ្ហានៅលើផ្ទៃមុខនរណាក៏ដោយមិនថាប្រុសឬស្រីសុទ្ធតែមានជានិច្ច ប៉ុន្តែអ្នកត្រូវចេះរកវិធីធ្វើយ៉ាងណាដើម្បីបំបាត់វា។ ជាក់ស្តែងដូចជា ស្លឹកជីវ៉ាន់ស៊ុយ ដែលអ្នកដឹងថាវាច្រើនតែប្រើប្រាស់ក្នុងការធ្វើម្ហូបប៉ុន្តែលើកនេះគឺវាជាជំនួយទៅដល់សម្រស់របស់អ្នកវិញម្តង។ វាមានជាតិចិញ្ចឹមដែលបរិសុទ្ធហើយសំបូរវីតាមីនទៀតផងដែលជួយបំបាត់ទៅដល់ការនឿយហត់និងជួយទៅដល់ការរលាកភ្នែកនិងស្បែកផងដែរ។ ដូច្នេះទៅមើល៍នៅខាងក្រោមនេះថាតើរបៀបធ្វើមានយ៉ាងណាខ្លះ?

ជាដំបូងអ្នកត្រូវលាយស្លឹកជីវ៉ាន់ស៊ុយដែលហាន់រួចចំនួន២ស្លាបព្រានិងទឹកក្រូចឆ្មារឬទឹកខ្មេះប៉ោមចំនួន១ស្លាបព្រា ហើយបន្ថែមជាមួយទឹកដែលដាំពុះរួច២០០មីលីលីត្រផងដែរ។ សូមបញ្ជាក់ផងដែរថា អ្នកត្រូវដាក់ស្លឹកនោះឲ្យឆ្អិនក្នុងទឹកក្តៅជាមុនសិនរួចហើយទុកវាចោល១៥នាទី។ បន្ទាប់មកចាក់វាដាក់ចូលទៅក្នុងកែវហើយក្លាសេក្នុងទូទឹកកក។

អ្នកអាចប្រើប្រាស់ចំនួន២ដងក្នុងមួយថ្ងៃគឺពេលព្រឹកម្តងនិងមុនពេលចូលគេងម្តងទៀត។

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Futusion

អត្ថបទដោយ៖ កញ្ញា ហ្សូលី