Home សុខភាព នឹងសម្រស់ ទម្លាប់អាក្រក...

ទម្លាប់អាក្រក់មួយចំនួនដែលអ្នកត្រូវជៀសវាងនៅពេលគេងបើសិនជាចង់បានអាយុវែង…!

184

យើងដឹងរួចស្រាប់មកហើយថានៅពេលគេងគឺជាពេលដែលរាងកាយទាំងមូលត្រូវការសម្រាកហើយក៏ត្រូវតែសម្រាកឲ្យបានស្កប់ស្កល់ផងដែរ។ ជាពិសេសត្រូវធ្វើយ៉ាងណាឲ្យបាន៨ម៉ោងក្នុងមួយថ្ងៃ ដោយអ្នកអាចបែកចែកពេលវេលាទៅតាមកាលវិភាគរបស់អ្នក។ នៅពេលខ្លះអ្នកមិនបានដឹងទេថាសកម្មភាពមួយចំនូនដែលជាទម្លាប់អាក្រក់អាចឈានជើងធ្វើឲ្យអ្នកប្រឈមមុខនឹងការគេងមិនលក់ឬគេងមិនបានស្កប់ស្កល់។ ដូច្នេះបើសិនជាអ្នកចង់បានសុខភាពល្អនិងអាយុវែងអ្នកអាចសាកល្បងពិនិត្យនិងផ្ទៀងផ្ទាត់នៅខាងក្រោមនេះ៖

១. ហាមញ៉ាំកាហ្វេមុនចូលគេងរយៈពេល៤ម៉ោង។ ព្រោះថាសារជាតិកាហ្វេនេះអាចធ្វើឲ្យអ្នកមិនងងុយគេងបាន។

២. ហាមទទួលទានសារជាតិហ្គាសចូលទៅក្នុងរាងកាយរបស់អ្នក ដោយសារតែវាអាចរំខានទៅដល់ដំណេករបស់អ្នកបាន។

៣. ព្យាយាមកុំគេងនៅពេលថ្ងៃត្រង់ ព្រោះវាអាចធ្វើឲ្យអ្នកបញ្ឈរភ្នែកបានមួយយប់ក៏ដូចជាផ្លាស់ប្តូរទម្លាប់នៃការគេងរបស់អ្នកបានផងដែរ។

៤. ទុកគ្រឿងអេឡិចត្រូនិចឲ្យចាកឆ្ងាយពីគ្រែគេងរបស់អ្នកដោយសារតែពន្លឺរបស់វាគឺជាផលអវិជ្ជមានសម្រាប់ការគេងរបស់អ្នកខ្លាំងណាស់។

៥. ភាគច្រើនគេថាបើចង់ឆាប់ងងុយគេងត្រូវអានសៀវភៅ។ ប៉ុន្តែអ្នកជឿទេថាការអានសៀវភៅវាបែរជាធ្វើឲ្យអ្នកមិនងាយងងុយគេងទៅវិញ។

៦. កុំគេងនៅលើគ្រែដែលមានគុណភាពមិនល្អព្រោះវាធ្វើឲ្យអ្នកឈឺឆ្អឺងឆ្អែងនិងមិនមានភាពស្រស់ថ្លាឡើយពេលក្រោកពីដំណេក។

៧. ហាមហាត់ប្រាណមុនចូលគេង៣ម៉ោងដោយសារតែរាងកាយអ្នកត្រូវរត់ចលនាច្រើនដែលជាហេតុធ្វើឲ្យអ្នកមិនអាចគេងលក់។

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Futusion

អត្ថបទដោយ៖ កញ្ញា ហ្សូលី

Advertisement - Unitus 728x90