Home សុខភាព នឹងសម្រស់ ឈប់ធ្វើជានារី...

ឈប់ធ្វើជានារីមុខខ្លាញ់!! តោះមករកវិធីដោះស្រាយជាមួយរូបមន្ដធម្មជាតិ ងាយៗធ្វើខ្លួនឯងបានទាំងនេះ!!

មិត្តនារីគ្រប់រូបតែងប្រាថ្នាចង់បាននូវផ្ទៃមុខមួយដែលស្រស់ស្អាត សរលោងគ្មានមុន តែមិនមែនអ្នកគ្រប់គ្នាសុទ្ធតែមានមុខស្អាតគ្រប់គ្នានោះទេ។ មុខខ្លាញ់ក៏ជាបញ្ហាមួយ ដែលមិត្តនារីជាច្រើនកំពុងជួបប្រទះហើយវាក៏ជាមូលហេតុចំបងមួយដែលនាំឲមុខយើងកើតមុនផងដែរ។ ខាងក្រោមនេះជាវិធីសាស្រ្ដធម្មជាតិដែលជួយដោះស្រាយបញ្ហាមុខខ្លាញ់នេះ៖

-រូបមន្ដល្ហុងទុំ៖ យកល្ហុងទុំមួយចំណិតកោសយកសាច់កិនឲម៉ត់ ហើយច្រប៉ាច់ក្រូចឆ្មារមួយចំហៀង ទឹកឃ្មុំ២ស្លាបព្រាកាហ្វេកូរច្របល់ចូលគ្នា។ បន្ទាប់មកយកល្បាយនេះមកបំពោកលើមុខទុកចោល២០នាទី រួចលាងចេញដោយទឹកក្ដៅអ៊ុនៗ និិងលាងម្ដងទៀតដោយទឹកត្រជាក់វិញ។

-រូបមន្ដប្រទាលកន្ទុយក្រពើរ៖ ជារូបមន្ដងាយៗដោយគ្រាន់តែយកប្រទាលកន្ទុយក្រពើរមកកោសយកសាច់ហើយបំពោកលើផ្ទៃមុខទុកចោល១៥នាទីហើយលាងចេញ។

-រូបមន្ដស៊ុតស៖ ដោយយកពងមាន់មកគោះយកតែផ្នែកពណ៌សមកលាបលើមុខទុករហូតដល់ស្ងួត សឹមលាងចេញដោយហ្វូមលាងមុខរបស់អ្នកជាការស្រេច។

 

 អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Pleasse

អត្ថបទដោយ៖ ស្រីល័ក្ខ