Home កម្សាន្ត តារាចម្រៀងកញ្...

តារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា ធ្វើរឿងមួយនេះដាក់ សុភ័ក្រ កុសុម៉ា ធ្វើនាងអរមិនស្ទើរទេ!

ពិធីការិនីប្រចាំស្ថានីទូរទស្សន៏ MY TV ដែលទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ទស្សនិកជនទាំងនៅក្នុងប្រទេសនឹងក្រៅប្រទេសនោះគឺកញ្ញា សុភ័ក្រ កុសុម៉ា ភាពល្បីល្បាញរបស់នាងបានដោយសារតែភាពក្រមេចក្រមើម និងរួសរាយដែលកាន់តែធ្វើអោយអ្នកគាំទ្រស្រលាញ់រូបនាងជាខ្លាំង ក្នុងនោះដែរអ្នកគាំទ្របានសង្កេតឃើញថានាងហាក់បីដូចជាមានភាពមមាញឹកជាខ្លាំងដោយកាលពីពេលថ្មីៗកន្លងមកនេះ នាងបានចេញធ្វើជាពិធីការិនីនៅតាមបណ្តាញខេត្តនាៗនឹងបានទទួលថតផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។

ទន្ទឹមនឹងភាពល្បីល្បាញរបស់កញ្ញា សុភ័ក្រ កុសុម៉ា កាលពីម្សិលមិញនេះនាងបានចូលរួមក្នុងការប្រគុំតន្រ្ដីដ៏ធំនៅឯខេត្តបាត់ដំបង ដែលកម្មវិធីនោះក៏មានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនផងដែរ ក្នុងនោះក៏មានកញ្ញា ឱក សុគន្ធកញ្ញា ដែលជាអាយដលរបស់កញ្ញា សុភ័ក្រ កុសុម៉ា បានចូលរួមផងដែរ។

ជាការពិតណាស់ អ្វីដែលធ្វើអោយអ្នកគាំទ្រមានការចាប់អារម្មណ៏ជាខ្លាំងនោះ យើងបានសង្កេតឃើញថានៅលើបណ្តាញសង្គមគណនីហ្វេសបុករបស់កញ្ញា សុភ័ក្រ កុសុម៉ា បានធ្វើការបង្ហោះសាររំភើបចំពោះចិត្តជាខ្លាំងក្រោយកញ្ញា ឱក សុគន្ធកញ្ញា ដាក់ ដៃពីលើភ្លៅសោះធ្វើឲ្យ កញ្ញា សុភ័ក្រ កុសុម៉ា មានអារម្មណ៍អរជាខ្លាំង ហើយក៏បានបង្ហោះរូបភាពអមជាមួយសារក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា៖ « និយាយទៅអាយដលគួរអោយស្រលាញ់គួរអោយគោរពខ្លាំង អង្គុយជិតដាក់ដៃលើភ្លៅទៀត អូយម្ចាស់ ស្នេហ៏ »៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ គីមស្រេង