Home កម្សាន្ត នៅចាំតារាស្រី...

នៅចាំតារាស្រីក្នុងរឿងបណ្ដាសារព្រហ្មលិខិតរូបនេះទេ? ពេលនេះត្រូវបានគូស្នេហ៍ កាន់បាច់ផ្កា លុតជង្គង់សុំរៀបការយ៉ាងស្វីតតែម្ដង!!

165

នៅចាំតារាសម្ដែងស្រីនៅក្នុងរឿងបណ្ដាសារព្រហ្មលិខិតរូបនេះបានទេ? បើកបង្ហាញមុខមាត់រូបសម្រស់នាពេលបច្ចុប្បន្ននេះរបស់នាង ក្រោយពីរំលងទៅរយៈពេលកន្លងឆ្នាំមកនេះ ថែមពេលនេះតារាស្រីរូបនេះក៏កំពុងតែមានរឿងល្អត្រូវបានគូស្នេហ៍លុតជង្គង់សុំរៀបការយ៉ាងស្វីតទៀតផង។

គួរបញ្ជាក់ដែរថាតារាស្រីទម្រង់មុខទ្រវែងរាងតូចច្រលឹងអ្នកសម្ដែងក្នុងរឿងបណ្ដាសារព្រហ្មលិខិតរូបនេះមានឈ្មោះពិតហៅថា Knomjean Kunlamas ជាអ្នកសម្ដែងនិងជាតារាចម្រៀងក្នុងប្រទេសថៃវ័យ២៥ឆ្នាំរូបស្រស់ស្អាតមួយដួង។ ដោយកាលពី១១ ខែកុម្ភះកន្លងទៅនេះ រូបនាងត្រូវបានគូស្នេហ៍មិនមែនជាអ្នកក្នុងសិល្បះ គឺជាហៃសូប្រាក់លានមួយរូប បានរៀបចំ Surprise យ៉ាងភ្ញាក់ផ្អើលទាំងបរិយាកាសក៏រ៉ូមែនទិក ថែមកាន់បាច់ផ្កាលុតជង្គង់សុំរូបនាងរៀបការជាផ្លូវការបន្ទាប់ពីមើលចិត្តគ្នាមកជាច្រើនឆ្នាំរួចមក ថែមរូបនាងក៏បានឆ្លើយយល់ព្រមរៀបរយដែរ។

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ

Advertisement - UnitusX