Home កម្សាន្ត ធ្លាប់ឃើញឬនៅ?...

ធ្លាប់ឃើញឬនៅ? មុខមាត់គួរឲស្រលាញ់របស់កូនស្រីច្បងនាង Kob Suvanant (ផ្កាយព្រឹក) ដែលកំពុងប្រឡូកចូលសិល្បះដូចម្ដាយខ្លួនដែរ!!

សម្រស់មិនចាញ់អ្នកម្ដាយកាលពីក្មេងនោះឡើយ!!​ តារាសម្ដែងស្រីថៃ ដែលល្បីឈ្មោះជាតួឯកស្រីជើងចាស់រូបស្អាតដ៏ល្បីល្បាញក្នុងប្រទេសថៃនាង Kob Suvanant ពេលនេះបាននាំកូនស្រីវ័យក្មេងរបស់នាងដើរតាមគន្លងចាស់ ចូលក្នុងវិស័យសិល្បះតាំងពីវ័យនៅកុមារភាព ថែមទទួលបានការសសើរពីមហាជនថាសម្រស់មិនចាញ់អ្នកម្ដាយកាលពីតូច ហើយថែមមានដុងខាងសិល្បះដូចម្ដាយទៀត។

គួរបញ្ជាក់ដែរថាតារាស្រីថៃនាង Kob Suvanant ឬត្រូវបានគេស្គាល់ថាគឺជានាងផ្កាយព្រឹក គឺជាតួឯកស្រីជើងចាស់ដ៏ល្បីឈ្មោះក្នុងរឿងភាគថៃតាំងពីជាង២ទស្សវត្តន៍មុន ដោយនាងចូលសិល្បះតាំងពីនៅវ័យជំំទង់ៗ ហើយមកទល់ពេលនេះរូបនាងក៏មានវ័យ៣៩ឆ្នាំហើយដែរ។ រូបនាងគឺបានរៀបការនៅឆ្នាំ២០០៩ និងមានកូន២នាក់គឺប្រុសម្នាក់ស្រីម្នាក់ ដោយពេលនេះកូនស្រីច្បងរបស់នាងដែលមានឈ្មោះថា Punnada កំពុងចូលប្រឡូកខ្លួនក្នុងវិស័យសម្ដែងជាតារាតូចម្នាក់ហើយផងដែរ។

-Kob និងកូនស្រីច្បងរបស់នាង

    

  អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Sanook

អត្ថបទដោយ៖​ ស្រីល័ក្ខ