Home សុខភាព នឹងសម្រស់ រូបមន្ដស្រស់ធ...

រូបមន្ដស្រស់ធម្មជាតិខ្លីៗ!! អាថ៌កំបាំងក្លៀកសម៉ត់ស្អាត បាត់កន្ទួល បន្ថែមជំនឿចិត្តដល់មិត្តនារីក្នុងការស្លៀកពាក់វាលបានឡើងវិញ!!

ក្លៀកខ្មៅគឺជាបញ្ហាមួយដែលមិត្តនារីភាគច្រើនកំពុងជួបប្រទះ មិនត្រឹមតែកាត់បន្ថយនូវភាពស្រស់ស្អាតរបស់យើងទៅនោះទេ តែថែមទាំងធ្វើឲយើងលែងមាននូវជំនឿជឿជាក់ក្នុងការពាក់អាវវាលឬចូលរួមក្នុងកម្មវិធីជប់លៀងជួបជុំអ្នកដ៏ទៃ។ បញ្ហាក្លៀកខ្មៅក៏មិនមែនកើតឡើងបែបធម្មជាតិរហូតនោះដែរ គឺអាចបណ្ដាលមកពីមិត្តស្ដ្រីយើងប្រើប្រាស់នូវផលិតផលខុសឬដករោមក្លៀកញឹកញាប់ពេក។ ការបំបាត់ក៏មានវិធីសាស្ដ្រជាច្រើនតាមបច្ចេកវិទ្យាដែលរីកចម្រើន តែវិធីសាស្ដ្រខ្លះគឺអាចត្រូវចំណាយប្រាក់កាសច្រើន។ ខាងក្រោមនេះជាវិធីសាស្រ្ដធម្មជាតិងាយៗស្រួលអនុវត្តន៍ដោយខ្លួន​ឯងនិងមិនបាច់ចំណាយច្រើននោះឡើយ។

-រូបមន្ដទី១៖ ត្រូវការសាច់អំពិលទុំ២ស្លាបព្រាបាយ និងទឹកឃ្មុំប្រមាណជា១ស្លាបព្រាកាហ្វេ ហើយបន្ទាប់មកយកគ្រឿងផ្សំទាំងនេះមកច្របល់ចូលគ្នាហើយយកវាមកលាបត្រង់បរិវេណក្លៀកខ្មៅនិងខាត់ត្រដុសថ្នមៗធ្វើបែបនេះរយៈប្រមាណជា៥នាទី សឹមលាងសំអាតចេញដោយទឹកស្អាតចេញវិញ។ មិត្តនារីយើងគួរអនុវត្ដន៍វិធីសាស្រ្ដនេះ៣ដងក្នុងមួយសប្ដាហ៍ដើម្បីទទួលបាននូវប្រសិទ្ធិភាពខ្ពស់ ស្បែកក្លៀករបស់អ្នកនឹងចាប់ផ្ដើមសឡើងវិញបន្ដិចម្ដងៗហើយក៏មិនសូវមានរោមផងដែរ។

-រូបមន្ដទី២៖ យកត្រសក់មួយផ្លែមកបុកឬកិនឲម៉ត់មួយស្លាបព្រាបាយ ផ្សំជាមួយប្រេងដូង១ស្លាបព្រាកាហ្វេ ទឹកក្រូចឆ្មារមួយស្លាបព្រាបាយ ម្សៅល្មៀតកន្លះស្លាបព្រាបាយ ហើយកូរគ្រឿងផ្សំទាំងនេះហើយកូរគ្រឿងផ្សំទាំងនេះឲចូលគ្នាក្លាយទៅជាល្បាយខាប់មួយ។ បន្ទាប់មកក៏យកវាមកលាបឲពេញបរិវេណក្លៀកទុកចោល២០នាទីសឹមលាងចេញ គួរអនុវត្តន៍មួយសប្ដាហ៍ឲបាន៣ដងដើម្បីទទួលបានប្រសិទ្ធភាព។

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Bedtaledidea

អត្ថបទដោយ​៖ ស្រីល័ក្ខ