Home កម្សាន្ត កាន់តែខ្លាំងហ...

កាន់តែខ្លាំងហើយ!!! ឱក សុគន្ធកញ្ញា ទៅមង្គលការយប់មិញលេងសុទ្ធតែឈុតគូស្នេហ៍ជាមួយប្អូនប្រុសថៅកែហង្សមាស២ដងទៀត!!!(មានរូបភាព)

ពិតណាស់ទំនាក់ទំនងរវាងតារាចម្រៀងស្រីល្បីឈ្មោះកញ្ញា ឱក សុគន្ធកញ្ញា និងប្អូនប្រុសថៅកែហង្សមាសលោក អ៊ឹង សុខលី ហាក់បីដូចជាកាន់តែបង្ហាញភាពស្និតស្នាលកាន់តែខ្លាំង ខណៈយប់មិញនេះគេសង្កេតឃើញអ្នកទាំងពីរទៅចូលរួមពិធីមង្គលការបងស្រីពិធីការិនីអ្នកនាង ចាន់ កែវនិមល ដោយស្លៀកសំលៀកបំពាក់ពណ៍ដូចគ្នា ដូចគូស្នេហ៍ថែមទៀតផង។

យ៉ាងណាមិញកាលពីពេលថ្មីៗកន្លងទៅនេះ កញ្ញា​ ឱក សុគន្ធកញ្ញា ក៏ធ្លាប់បានទៅចូលរួមកម្មវិធីមង្គលជាមួយនឹងលោក អឹុង សុខលី ផងដែរ ហើយអ្វីដែលរិតតែពិសេសនោះ និងគួរអោយចាប់អារម្មណ៍ខ្លាំងនោះគឺ កាលនោះអ្នកទាំងពីរក៏បាន ស្លៀកសំលៀកបំពាក់ពណ៍ដូចគ្នាដែរ គ្រាន់តែកាលនោះលោក អឹុង សុខលី ពាក់អាវធំនៅខាងក្រៅទើបធ្វើអោយគ្រប់គ្នាមិនចាប់អារម្មណ៍។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទីពីរហើយ ដែលកញ្ញា ឱក សុគន្ធកញ្ញា​ និងលោក អឹុង សុខលី ទៅចូលរួមកម្មវិធីជាមួយគ្នា ហើយបានស្លៀកសំលៀកបំពាក់ដូចគូស្នេហ៍ ពិតណាស់ទាំងអស់នេះ គឺកាន់តែបង្ហាញថាទំនាក់ទំនងរបស់អ្នកទាំងពីរគឺរិតតែស្និតស្នាលខ្លាំងហើយ បើទោះបីជាកញ្ញា ឱក សុគន្ធកញ្ញា មិនបានចេញមុខបកស្រាយផ្ទាល់ក៏ដោយ៕ តោះចង់ដឹងកាន់តែច្បាស់ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

រូបភាពអ្នកទាំងពីរទៅចូលរួមមង្គលការបងស្រីរបស់ពិធិការិនី ចាន់ កែវនិមល កាលពីយប់មិញ

រូបភាពអ្នកទាំងពីរទៅចូលរួមកម្មវិធីកន្លងទៅកាលពីពេលថ្មីៗនេះ

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី