Home កម្សាន្ត តួឯកស្រីនាង Poo Praiya នឹងត្រលប់មកសម្ដែងនៅប៉ុស្ដិ៍ទូរទស្សន៍….ក្រោយពីបាត់មុខក្នុងសិល្បះថៃទៅប្រឡូកលើឆាកអន្ដរជាតិ!!

តួឯកស្រីនាង Poo Praiya នឹងត្រលប់មកសម្ដែងនៅប៉ុស្ដិ៍ទូរទស្សន៍….ក្រោយពីបាត់មុខក្នុងសិល្បះថៃទៅប្រឡូកលើឆាកអន្ដរជាតិ!!

តួឯកស្រីរូបស្អាតសម្រស់ស៊ិចស៊ីរបស់ថៃនាង Poo Praiya នឹងត្រលប់មកបង្ហាញមុខសារជាថ្មីក្នុងការសម្ដែងរឿងភាគថៃ បន្ទាប់ពីរូបនាងហាក់ដូចជាបានបាត់មុខមួយរយៈពីវិស័យសម្ដែងក្នុងប្រទេសថៃហើយទៅដើរបង្ហាញម៉ូតលើឆាកអន្ដរជាតិ។

គួរបញ្ជាក់ដែរថារយៈពេលជិត២ឆ្នាំកន្លងមកនេះតារាស្រីកូនកាត់ថៃស៊ុយអែតវ័យ២៨ឆ្នាំរូបនេះ បោះជំហ៊ានឈានទៅកសាងភាពល្បីល្បាញលើឆាកអន្ដរជាតិ ធ្វើជាតារាម៉ូតដែលក្នុងទឹកដីប្រទេសអាមេរិក។ ដែលធ្វើឲរូបនាងហាក់បាត់មុខក្នុងវិស័យការសម្ដែងនៅប្រទេសថៃ តែចុងក្រោយបង្អស់នេះគឺនៅថ្ងៃទី២២ ខែកុម្ភះកន្លងទៅនេតារាស្រីនាង Poo ក៏បានឲដឹងដែរថារូបនាងនឹងចូលមកប្រឡូកក្នុងវិស័យការសម្ដែងសារជាថ្មីព្រមជាមួយការបង្ហាញសមត្ថភាពការសម្ដែងឲអ្នកគាំទ្របានទស្សនានៅក្នុងប៉ុស្ដិ៍ទូរទស្សន៍One31របស់ថៃ។

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ