Home កម្សាន្ត បង្ហាញទិដ្ឋភា...

បង្ហាញទិដ្ឋភាពផ្ទះធំទ្រនំខ្ពស់របស់តារាប្រសព្វសឹងគ្រប់ជំនាញ ទូច ស្រីល័ក្ខ !!!

តារាស្រីមានកេរ្តិ៍ឈ្មោះបោះសម្លេងថែមទាំងទទួលបានការនិយមចូលចិត្ត ទាំងនៅក្នុងនិងក្រៅស្រុក អ្នកនាង ទូច ស្រីល័ក្ខ ត្រូវបានគេទទួលស្គាល់ថាជាតារាស្រីដែលប្រសព្វសឹងគ្រប់ជំនាញ មិនថាសម្តែង កំប្លែង ឬមួយក៏ច្រៀងនោះទេ។ កន្លងមក អ្នកនាង ពិតជាមានភាពមមាញឹកយ៉ាងខ្លាំងនៅក្នុងរង្វង់សិល្បៈ ដោយអ្នកនាង បានចេញនូវបទចម្រៀង Original ជាច្រើនថែមទាំងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនទៀតផង។

ចំណែកឯជីវិតផ្ទាល់ខ្លួនរបស់តារារូបនេះវិញ អាចនិយាយបានថា ទូច ស្រីល័ក្ខ​ គឺនារីដែលមានសំណាងខ្លាំង។ ក្រោយរៀបការជាមួយស្វាមីអ្នកមានជាជនបរទេស គ្រួសាររបស់នាងគឺរស់នៅប្រកបដោយសុភមង្គលថែមទាំងទទួលបានកូនប្រុសម្នាក់ជាចំណងដៃអាពាហ៍​ពិពាហ៍​។

បើយើងក្រឡេកមកមើលទីធ្លាផ្ទះរបស់តារាស្រីនាង ទូច ស្រីល័ក្ខ​ វិញម្តង។ ពិតជាមិនជាមិនធម្មតានោះទេ ផ្ទះរបស់នាងត្រូវបានរៀបចំយ៉ាងប្រណិតបែបអ៊ឺរ៉ុបគួរឲ្យចង់រស់នៅ។ ទិដ្ធភាពខាងក្នុងគឺធំទូលាយ មានគ្រឿងសង្ហារឹមថ្លៃៗ ទាំងបន្ទប់គេង បន្ទប់ទទួលភ្ញៀវ កន្លែងទទួលទានអាហារគឺរៀបចំយ៉ាងមានរបៀបរៀបរយ។ ជាងនេះទៅទៀតគឺទូរដាក់ខោអាវ និងគ្រឿងសម្អាងអាចនិយាយបានថាជាកន្លែងនារីគ្រប់រូបប្រាថ្នាតែម្តង៕

ទស្សនាទិដ្ធភាពនៃបរិវេណផ្ទះរបស់អ្នកនាង ទូច ស្រីល័ក្ខ ទាំងអស់គ្នា៖​

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ គណនីហ្វេសប៊ុក

អត្ថបទដោយ៖ បុត្រា